ត្រី​ក្រហម​ចំ​ហ៊ុយ​

2368
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រី​ក្រហម ១​ក្បាល (​ប្រហែល​ជិត​១​គីឡូ​)
– ស្ពៃបូកគោ ៣​ខាំ​
– ការ៉ុត ១​ផ្លែ​
– ត្រប់​មូល ២​ផ្លែ​
– ជីរ​ក្រហម​
– រំដេង​
– គល់​ស្លឹកគ្រៃ ៣​គល់​
– ស្លឹក​ក្រូចសើច ៧​សន្លឹក​
– ម្ទេស​ស្រស់ ៤​គ្រាប់​
– ខ្ទឹមស ៥​កំពឹស​
– ស្ករស ២​ស្លាបព្រា​កាហ្វេ​
– ទឹកក្រូច​ឆ្មារ ១​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ធ្វើ​ត្រី​លាង​ឲ្យ​ស្អាត ឆូត​ខ្លួន​វា​៣ ទៅ​៤​ឆ្នូត​ទុក​មួយអន្លើ​, ដំគល់​ស្លឹកគ្រៃ​ឲ្យ​បែកៗ​ហាន់​រំដេង ជា​ចំណិត​ធំៗ​ល្មម ហែក​ស្លឹក​ក្រូច​ជា​ពីរៗ​
– ដាក់​ដាំទឹក​ប្រហែល​៣​ចានចង្កឹះ ពេល​ទឹក​ពុះ​ដាក់​រំដេង គល់​ស្លឹកគ្រៃ និង​ស្លឹក​ក្រូចសើច ទ្រាប់​ពី ក្រោម​សឹម​ដាក់​ត្រី​ចូល​ពីលើ បន្ទាប់មក​ពុះ​ស្ពៃបូកគោ​ជា​ពីរ​រៀប​នៅ​សងខាង​នៃ​ត្រី ហាន់​ការ៉ុត ខ្លីៗ​ដាក់ចូល ដាក់​ត្រប់​មូល​ចូល​គ្រប​ទុក​ចំហុយ​រហូត​ត្រី​ឆ្អិន​សឹម​ដាក់​ជី​ពីលើ គ្រប​មួយ​ភ្លែត​ទៀត​បិទ​ភ្លើង ចង្ក្រាន​រួច​ជាការ​ស្រេច ។​
– បុក​ខ្ទឹមស ម្ទេស និង​ស្ករស ឲ្យ​ម៉ត់​សឹម​ដាក់​ទឹកក្រូច​ឆ្មារ ទឹកត្រី ចូល​កូរ​ឲ្យ​សព្វ ។​
– ពេល​ញ៉ាំ​ចាប់​សាច់​ត្រី និង​បន្លែ​ជ្រលក់​ជាមួយ​ទឹកត្រី​បុក ៕ ប្រភព​: Ying World Food​

#