ត្រី​ខ្យា​គ្មាន​ច្បាប់​រាប់រយ​តោន​ក្នុង​មួយថ្ងៃៗ​ត្រូវគេ​ដឹក​តាម​ទូក​ចូលតាម​ច្រក​ជ្រៃ​ធំ​

1139
ចែករម្លែក
  • 105
    Shares

ដោយៈ បា​យ៉ង់​/ ភ្នំពេញៈ​ឈ្មួញ​វៀតណាម​បាន​នាំចូល​ត្រី​ខ្យា​គ្មាន​ច្បាប់​រាប់រយ​តោន​ក្នុង​មួយថ្ងៃៗ​ដោយ​ដឹក​តាម​ទូក​នៃ​ទន្លេបាសាក់​ចូល​ច្រកព្រំដែន​អន្តរជាតិ​ខ្មែរ​វៀត ណា​ម​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល​។​សកម្មភាព​នេះ​ធ្វើ​មន្ត្រី​ជំនាញ​នានា​ប្រចាំការ​នៅ​ទីនោះ​សប្បាយ​ប្រមូល​ផល​។​សកម្មភាព​នេះ​ក៏មាន​ជា​យូរ​ឆ្នាំ​មកហើយ​ដែរ​។

ត្រី​ខ្យា​នៅ​ជ្រៃ​ធំ​ដែល​គេ​ដឹក​យកមក​លក់​នៅ​ស្រុក​ខ្មែរ ផ្សារ​ត្រី​គីឡូម៉ែត្រ​លេខ​៩ ឫស្សីកែវ ភ្នំពេញ​

​ឈ្មួញ​បានធ្វើ​សកម្មភាព​ទាំងនេះ​ដឹក​ត្រី​ខ្យា​តាម​រថយន្ត​សាំ​យ៉ុង​បន្ត​យកមក​លក់​នៅ រាជធានី​ពេញ ក្នុង​ផ្សារ​ត្រី​គីឡូម៉ែត្រ​លេខ​៩ ខណ្ឌឫស្សីកែវ ជា​រៀងរាល់​យប់​។
​ត្រី​ខ្យា​ដែលមាន​កន្ទុយ​ក្រហម​មួយ​ក្បាលមាន​ទម្ងន់​ជាង​ពីរ​គីឡូក្រាម​ទៅ​បី​គីឡូក្រាម​។ ត្រី​ទាំងនេះ​ត្រូវ​ឈ្មួញ​វៀតណាម​នាំចូល​រាប់រយ​តោន​គឺ​ដឹក​តាម​ទូក​មក ផ្ទេរ​ដាក់​នៅ​ដង​ទន្លេបាសាក់​ត្រើយ​ខាងលិច​នៃ​ទឹកដី​ខ្មែរ​ជា​រៀងរាល់ថ្ងៃ​។​សកម្មភាព​នេះ​គេ​ពុំ​សង្កេតឃើញ​មាន​មន្ត្រី​ជំនាញ​ណាមួយ​ទៅ​រំខាន​នៃ​របរ​រកស៊ី​ខុសច្បាប់​នៅ​ទីនោះ​ឡើយ​។

ត្រី​ខ្យា​នៅ​ជ្រៃ​ធំ​ដែល​គេ​ដឹក​យកមក​លក់​នៅ​ស្រុក​ខ្មែរ ផ្សារ​ត្រី​គីឡូម៉ែត្រ​លេខ​៩ ឫស្សីកែវ ភ្នំពេញ​

ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​កន្លែង​លើក​ត្រី​ខ្យា​មក​ដាក់ចូល​ក្នុង​រថយន្ត​សាំ​យ៉ុង​ដែល​បាន​បិត​ជិតៗ​ឱ្យដឹង​មើល​ឃើញ​​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ថា​ប្រជាពលរដ្ឋ​បានឃើញ​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ច្រកព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ​នាំគ្នា​ចេញ​ចូលទៅ​ទីនោះ​។​ពិតណាស់​ទោះបី​ពួក​ឈ្មួញ​នាំចូល​ទំនិញ​លើកដាក់​ត្រង់ កន្លែង​ណាក៏ដោយ​ក៏​ពួកគេ​ដឹង​ដែរ ពីព្រោះ​មាន​អ្នក​អង្គុយចាំ​កាត់​ត្រា​រួចជាស្រេច​ហើយ​។​

ប្រភព​បន្តទៀតថា នៅ​រៀងរាល់​អធ្រាត្រ​ក្បួន​រថយន្ត​សាំ​យ៉ុង ដែល​ដឹក​ត្រី​ខ្យា​នោះ​ធ្វើដំណើរ​ចេញពី​ព្រំដែន​អន្តរ​ខ្មែរ​វៀតណាម​ជ្រៃ​ធំ ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​២១​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​យកមកចែក​ចាយ​នៅ​ផ្សារ​ត្រី​គីឡូ​ម៉ែត្រ​លេខ​៩(​យឿ​ត្រី​)​។ ក្រុម​ឈ្មួញ​រកស៊ី​ត្រី​នេះ​គេ​ដឹក​ចេញ​នៅពេល​យប់​ជ្រៅ ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​ឬក៏​ប្រជាពលរដ្ឋ​។
​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ត្រី​ខ្យា​ចិញ្ចឹម​នេះ​យក​មកពី​វៀតណាម ឱ្យ​ស៊ី​ចំណី​ក្នុង​រង្វង់​រយៈពេល​តែ​បី​ខែ​កន្លះ​គឺ​ធំធាត់​គេ​អាច​ចាប់វាយ​ក មក​លក់បាន​ហើយ​។​
​ទាក់ទង​ករណី​ខាងលើនេះ​មន្ត្រី​នានា​ដែល​ឈរជើង​ប្រចាំការ​នៅ​ច្រកព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ​គេ​ពុំ​អាច​សុំ​ការបំភ្លឺ​បានទេ​៕សរន

ត្រី​ខ្យា​នៅ​ជ្រៃ​ធំ​ដែល​គេ​ដឹក​យកមក​លក់​នៅ​ស្រុក​ខ្មែរ ផ្សារ​ត្រី​គីឡូម៉ែត្រ​លេខ​៩ ឫស្សីកែវ ភ្នំពេញ​