ត្រី​ចម្លែក​មាន​មាត់​ដល់​ទៅ​ពីរ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

283
ចែករម្លែក

វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​មែនទែន​ដែល​ឃើញ​ត្រី​មាន​មាត់​ដល់​ទៅ​ពីរ​យ៉ាង​ចម្លែក ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​
​ ​
​ត្រី​នេះ​ត្រូវ​អ្នកស្រី ដេ​ប៊ី ហ្គេ​ដ​ឌី​ស (Debbie Geddes) ស្ទូច​បាន​នៅ​បឹង​ឆេ​ម​ផ្លេ​ន (Lake Champlain) ក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក កាលពី​សប្ដាហ៍​មុន អំឡុងពេល​ស្ទូចត្រី កម្សាន្ត​អារម្មណ៍​ជាមួយ​ស្វាមី​របស់គាត់​។​
​ ​
ពួកគាត់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេល​ស្ទូច​បាន​ត្រី​មាត់​ពីរ​នេះ​។ ទោះជា​យ៉ាងណា​គាត់ បាន​លែង​វា​ទៅក្នុង​បឹង​វិញ ប៉ុន្តែ​មុនពេល​លែង គាត់​បាន​ថតរូប​ផ្ញើឱ្យ​មិត្ត​រួមការ​ងារ​មើល ហើយ​មិត្ត​រួមការ​ងារ​នោះ​ក៏​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កប​ង្ក​ការ ភ្ញាក់ផ្អើល​។
​ ​
​រូបភាព​នេះ​ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​រហូតដល់​ទៅជា​ង ៥.០០០​ដង​ក្នុងពេល ដ៏​ខ្លី អមដោយ​ខំ​មិន​ជាង ១.០០០ ដោយ​អ្នកខ្លះ​បាន​លើកឡើងថា តើ​វា​មាន​មាត់​បែប នេះ​ពី​ធម្មជាតិ ឬក៏​បង្កឡើង​ដោយសារ​របួស​កើតចេញពី​ការបំពុល​បរិស្ថាន​៕ ប្រែ​សម្រួលៈ ខុម​

#