ត្រី​ចៀនបុក​ក្រសាំង​

372
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– ត្រី​ឆ្លាំង
– ម្រេច​ម៉ដ្ឋ កន្លះ​ស្លាបព្រា​បាយ​
– អំបិល
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ប្រេងឆា ១​ចានចង្កឹះ​
– ស្ករស ១​ស្លាបព្រា​បាយ​កន្លះ​
– ប៊ីចេង កន្លះ​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ម្អម ១​ក្ដាប់​
– ខ្ទឹមស ៥ កំពឹស​
– ក្រសាំង ៣​ផ្លែ​
– ខ្ទឹមក្រហម ១​មើម​
– ម្ទេស​ក្រហម (​ដាក់​តាម​ចំណូលចិត្ត​)
– សណ្ដែក​គួរ កន្លះ​ខាំ​
– ស្លឹក​ខ្ទឹម

+ វិធី​ធ្វើ​
– វះពោះត្រី លាង​ឲ្យ​ស្អាត ឆូត​វា​ឆ្នូតៗ​ដើម្បី​ពេល​ប្រឡាក់​ចូល​គ្រឿង ឬ​វះ​ដូច​ត្រីងៀត​ក៏បាន ។​
– យក​ត្រី​ទៅ​ប្រឡាក់​ជាមួយ​ខ្ទឹមស​ចិញ្ច្រាំ ម្រេច ប៊ីចេង​បន្តិច អំបិល​កន្លះ​ស្លាបព្រា​បាយ ស្ករ​១​ស្លាបព្រា​បាយ ទឹកស៊ីអ៊ីវ បន្ទាប់មក​ច្របល់​ត្រី​ឲ្យ​សព្វ​គ្រឿង ។​
– ដាក់​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច​ដាក់​ប្រេងឆា​ចូល រួច​ដាក់​ត្រី​បំពង ឲ្យ​ឆ្អិន​រួច​ស្រង់​ដាក់​ចាន​ទុក​មួយអន្លើ ។​
– សណ្ដែក​គួរ​ហាន់​តូចៗ​ល្មម ហាន់​ម្អម ហាន់​ខ្ទឹមក្រហម
– ឆ្កៀល​ក្រសាំង ដាក់​ក្នុង​ត្បាល់បុក រួច​បុក​វា​ឲ្យ​បែក សឹម​ដាក់​អំបិល​ចុង​ស្លាបព្រា​បាយ ស្ករ​កន្លះ​ស្លាបព្រា​បាយ ប៊ីចេង​១​ចុង​ស្លាបព្រា​បាយ ដាក់​សណ្ដែក​គួរ ខ្ទឹមក្រហម បុក​ឲ្យ​ម៉ដ្ឋ​បន្តិច ដាក់​ម្អម​ចូល បុក​ច្របល់​ចូលគ្នា​ឲ្យ​ម៉ដ្ឋ រួច​ច្របល់​ឲ្យ​សព្វ​គ្រឿង (​ម្ទេស​ចង់​បុក​ជាមួយ​ក៏បាន ញ៉ាំ​ក្រៅ​ក៏បាន​) រួច​ដួស​ដាក់​ចាន ហាន់​ម្ទេស និង​ស្លឹក​ខ្ទឹម​ដាក់​រួច​ជាការ​ស្រេច (​ញ៉ាំ​ផ្ទាប់​ជាមួយ​ត្រី បំពង​) ៕ ប្រភព​: Housewife​