ត្រី​ចៀនហិល​ជូរអែម​

397

+ គ្រឿងផ្សំ​
– ត្រី​សមុទ្រ​ធំ ចៀយ​កសាច់​ប្រហែល កន្លះ​គីឡូ​
– ខ្ទឹម ស ៤ ទៅ ៥ កំពឹស​
– ម្រេចស ១/៤ ស្លាបព្រា​កាហ្វេ​
– គល់​ជី​វ៉ាន់ស៊ុយ​ហាន់​ម៉ដ្ឋ ២-៣ គល់ (​នឹង​ហាន់ ស្លឹក ២ ស្លាបព្រា​បាយ​ផ្សេង​)
– ម្ទេស​ក្រហម​ធំ ៣ គ្រាប់ (​ហាន់ ២ ចំណិត ផ្សេង​)
– ម្ទេស​ខៀវ ១ គ្រាប់​
– ស្ករត្នោត ៣ ស្លាបព្រា​បាយ​
– ទឹកត្រី ១ ស្លាបព្រា​បាយ​កន្លះ​
– ទឹកអំពិល ២ ស្លាបព្រា​បាយ​កន្លះ​

+ វិធី​ធ្វើ​
– បុក​ខ្ទឹមស ម្រេចស គល់​ជី​វ៉ាន់ស៊ុយ បុក​ចូលគ្នា រួច​ដាក់​ម្ទេស​ក្រហម ម្ទេស​ខៀវ​ដែល​ហាន់​រួច​ចូល​បុក​ឲ្យ​ម៉ដ្ឋ សម្រាប់ធ្វើ​ទឹក​ជូរអែម​
– បន្ទាប់មក​ដួស ខ្ទឹម ម្ទេស ២​ស្លាបព្រា​បាយ ដែល​បុក​ហើយ​យកទៅ​ឆា រលីង​បន្តិច រួច​ដាក់​ស្ករត្នោត​រលីង​ឲ្យ​ស្ងួត រួច​ដាក់​ទឹក ១​ពែង​តូច ចូល ដាក់​ទឹកត្រី ទឹកអំពិល រួច​កូរ​វា​ប្រហែល ៤ នាទី រួច​ដួស​ទុក​មួយអន្លើ បន្ទាប់ពី​វា​ត្រជាក់​ដាក់​ស្លឹក​ជីវ៉ា​ស៊ុយ​ចូល​
– សាច់​​ត្រី​លាង​ឲ្យ​ស្អាត រួច​លាប​ជាមួយ​ប្រេង​អូ​លីវ បន្ទាប់មក​យ​កវាម​កចៀន ប្រហែល ៦ នាទី​
– ដួស​ត្រី​ដាក់​ចាន រួច​ដួស​ទឹក​ជូរអែម​ដែលឆាហើយ និងដាក់ម្ទេសក្រហម២ចំណិត​ពីលើរួចជាការស្រេច ៕​ ប្រភព: Youtube