ត្រី​ចំហុយ​ទឹកក្រូច​ឆ្មា​

506
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់​ត្រី ២ បន្ទះ​
– ខ្ទឹមស ៤ កំពឹស (​ហាន់​ស្ដើងៗ​)
– ម្ទេស ៧ គ្រាប់ (​ហាន់​ល្អិតៗ​)
– ទឹក​ធម្មតា​កន្លះ កែវ​
– ស្ករស ១ ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប​មាន់ កន្លះ​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ២ ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ​កន្លះ​ចានចង្កឹះ​
– ជីរវ៉ាន់ស៊ុយ មួយ​ក្ដាប់ (​ហាន់​ល្អិតៗ​)

+ វិធី​ធ្វើ​
– លាង​សាច់​ត្រី​ឲ្យ​ស្អាត រួច​ដាក់​ក្នុង​ឆ្នាំង​ចំហុយ ។​
– ដាក់​ឆ្នាំង​តូច​មួយ​ដាំទឹក​កន្លះ​កែវ​ឲ្យ​ពុះ រួច​ដាក់​ស្ករ ម្សៅ​ស៊ុប​មាន់ ទឹកត្រី កូរ​ឲ្យ​សព្វ​ល្អ​សឹម​បិទ​ភ្លើង បន្ទាបមកទៀត​ដាក់ ខ្ទឹមស ម្ទេស និង​ទឹក​ក្រូចឆ្មារ​ចូល កូរ​ឲ្យ​សព្វ ។​
– យក​ត្រី​ដែល​ចំហុយ​ហើយ​ដាក់​ក្នុង​ចាន រួច​យក​ទឹកក្រូច​ឆ្មា​ដែល​ធ្វើ​រួច​នោះមក​ចាក់​ពីលើ​សាច់ ត្រី និង​ដាក់​ជីរវ៉ាន់ស៊ុយ​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Khatiya Korner​