ត្រី​ចំ​ហ៊ុយ​នឹងទឹកគ្រឿងផ្សិត

325

+ គ្រឿងផ្សំ​
– ត្រីធំ (ដូចជាត្រីប្រាជាដើម) កន្លះ​គីឡូ ចៀយ​កសាច់​មួយ​ចំហៀង​
– ផ្សិត ៣ ខាំ ហាន់​ស្ដើងៗ​
– ខ្ញី ២ ខាំ ហាន់​ដូច​ឆា​ធម្មតា​
– ស្រា​ចិន សម្រាប់​ចំអិនម្ហូប ១ ស្លាបព្រា​បាយ (​មិន​ប្រើ​ក៏បាន​)
– ទឹកស៊ីអ៊ីវ ២ ស្លាបព្រា​បាយ​
– ទឹក​ស៊ុប​មាន់ កន្លះ​ពែង​
– ប្រេងខ្យង ១ ស្លាបព្រា​បាយ​
– ស្ករស កន្លះ ស្លាបព្រា​បាយ​
– ប្រេងល្ង កន្លះ​ស្លាបព្រា​បាយ​
– ខ្ទឹមស
– ស្លឹក​ខ្ទឹម​
– ម្រេច​ម៉ដ្ឋ​

+ វិធី​ធ្វើ​
– លាយ​ទឹក​ស៊ុប​មាន់​ក្នុង ចាន​មួយ​ជាមួយ ទឹកស៊ីអ៊ីវ ប្រេងខ្យង ស្ករស ប្រេងល្ង ស្រា​ចិន រួច​កូរ​វា​ឲ្យ សព្វ​ទុក​មួយអន្លើ​
– បន្ទាប់មក ដាក់​ខ្ទឹមស ចូល​ខ្ទះ រួច​ដាក់​ឆា​ខ្ញី​មុន និង​ដាក់​ឆា​ផ្សិត​តាម​ក្រោយ រួច​ចាក់​ទឹកគ្រឿង​ស៊ុប​មាន់ ដែល​លាយ​ហើយ​ចូល​រួច​ដាក់​ម្រេច​បន្តិច ទុក​ឲ្យ​ពុះ​បន្តិច​លើក​ចេញ​
– យក​សាច់​ត្រី​ចំ​ហ៊ុយ​ឲ្យ​ឆ្អិន​ប្រហែលជា ៧ ទៅ ៨ នាទី រួច​ដាក់​ចាន​មួយ ចាក់​ខ្ញី និង​ផ្សិត​ដែល​ឆា ពីលើ​ត្រី រួច​រោយ​ស្លឹក​ខ្ទឹម​ពីលើ​បន្តិច ដាក់​ចំ​ហ៊ុយ​វា ៣០ វិនាទី ដើម្បី​ឲ្យ​ចូល​គ្រឿង ៕​ ប្រភព: Youtube