ត្រី​ចំ​ហ៊ុយ​បី​រសជាតិ​

571
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រី​ទី​ឡា​ព្យា (​ត្រី​ឡាប​យ៉ា​) ១​ក្បាល​
– ផ្សិត ចំបើង​៣​ខាំ​
– ខ្ទឹមក្រហម ១​មើម​
– គល់​ស្លឹកគ្រៃ ២​គល់​
– រំដេង​
– ជីរ​ក្រហម​
– ម្ទេស​ក្រហម ៤​គ្រាប់​
– ម្ទេស​អាចម៍សត្វ ១០​គ្រាប់​
– ខ្ទឹមស ៤​កំពឹស​
– ទឹកត្រី ៣​ស្លាប​ព្រ​បាយ​
– ស្ករស ១​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ​២​ផ្លែ​
– ទឹក​ជ្រក់ខ្ទឹម កន្លះ​ចានចង្កឹះ​

​+ វិធី​ធ្វើ​
– ​លាង​ត្រី​ឲ្យ​ស្អាត ដាក់​ចំ​ហ៊ុយ​ឲ្យ​ឆ្អិន​ទុក​មួយ​ឡែក​
– ​ដាក់​ដាំទឹក​១​លីត្រ ពេល​ទឹក​ពុះ​បង់ រំដេង ខ្ទឹមស ខ្ទឹមក្រហម ហាន់​គល់​ស្លឹកគ្រៃ​ដាក់ ពេល​ទឹក​ពុះ​ដាក់ ផ្សិត​ចូល​ទុក​ឲ្យ​ពុះ​ម្ដងទៀត​សឹម​ដាក់ ទឹក​ជ្រក់ខ្ទឹម ស្ករស ទឹកត្រី ច្របាច់​ក្រូចឆ្មារ និង​ដាក់​ម្ទេស ជីរ​ក្រហម​កូរ​ឲ្យ​សព្វ​ទុក​ឲ្យ​ឆ្អិន​ផ្សិត​រួច​ជាការ​ស្រេច ពេល​ញ៉ាំ​ដួស​ទឹក​ស្ងោរជ្រក់ ផ្សិត​ដាក់​ជាមួយ​ត្រី​៕ ប្រភព​: Chahna_mint​