ត្រី​ចំ​ហ៊ុយ​រសជាតិ​ជូរអែម​

948

+ គ្រឿងផ្សំ​
– ត្រី​ឆ្ពង់ 1 ក្បាល 450-700g

– ខ្ទឹមស ចិញ្ច្រាំ 3 ស្លាបព្រា​បាយ​
– ម្ទេសដៃនាង 2-3 គ្រាប់​
– ទឹកក្រូច​ឆ្មារ 4 ស្លាបព្រា​បាយ​
– ទឹកត្រី 3 ស្លាបព្រា​បាយ​
– ទឹក​ស្ករត្នោត 2 ស្លាបព្រា​បាយ​
– ជី​វ៉ាន់ស៊ុយ (​ហាន់​ល្អិត​) 4 ស្លាបព្រា​បាយ​
– គល់​ស្លឹកគ្រៃ​

+ វិធី​ធ្វើ​
– លាយ​ទឹកត្រី​ជាមួយ​ខ្ទឹមស ម្ទេសដៃនាង​ហាន់​កង់ៗ ទឹកក្រូច​ឆ្មារ ទឹក​ស្ករត្នោត ច្របល់​ចូលគ្នា​ឲ្យ​សព្វ (​ចាំ​ពេល​ត្រី​ឆ្អិន​សឹម​ដាក់​ជី​វ៉ាន់ស៊ុយ​ចូល​ទឹកត្រី​)
– វះពោះត្រី​យក​គ្រឿងក្នុង​ពោះ​ចេញ​ឲ្យ​អស់ ស្រកា​វា​ចេញ​លាង​ឲ្យ​ស្អាត ឆូត​២​ឆ្នូត​នៅត្រង់​ពាក់កណ្ដាល​ត្រី ដើម្បី​ពេល​ដាក់ គឿង​ចូលជាតិ​បានល្អ កាត់​គល់​ស្លឹកគ្រៃ​ជា​កង់ៗ​ដាក់ចូល​ក្នុង​ពោះ​ត្រី​ដើម្បី កុំ​ឲ្យ​ឆ្អាប
– យក​ត្រី​ទៅ​ចំ​ហ៊ុយ​ប្រហែល 8 នាទី​កន្លះ ពេល​ឆ្អិន ដួស​ដាក់​ចាន រៀប​ស្លឹក​ជី​វ៉ាន់ស៊ុយ​សង្ខាង​ត្រី យក​ទឹកជ្រលក់​ដែល​លាយ​ខាងលើ មក​ស្រោច​ពីលើ​ត្រី​រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen