ត្រី​ឆ្ពិន​បំពង​ខ្ទឹមស​

208

+ គ្រឿងផ្សំ​
– ត្រី​ឆ្ពិត ៣​ក្បាល​
– ខ្ទឹមស ៣​មើម​
– ម្រេច កន្លះ​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ស្ករស ២​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– វះ​ពោះ​លាង​ត្រី​ឲ្យ​ស្អាត អង្កន់​ត្រី​ទាំងសង្ខាង រួច​ដាក់​បំពង​ឲ្យ​ស្រួយ​ស្រង់​ដាក់​ចាន​ទុក​មួយអន្លើ​
– បុក​ម្រេច និង​ខ្ទឹមស​ឲ្យ​ម៉ត់​រួច​បំពង​ឲ្យ​ក្រហម​ស្រង់​ចេញ​ទុក​មួយអន្លើ​
– ដាក់​ប្រេងខ្យង ទឹកស៊ីអ៊ីវ និង​ស្ករស ក្នុង​ចានចង្កឹះ​កូរ​ឲ្យ​រលាយ​ចូលគ្នា រួច​ចាក់​ចូលក្នុង​ខ្ទះ​ថ្មី បន្ទាប់មក​ដាក់​ត្រី​ចូល​ត្រឡប់​ឲ្យ​ចូល​គ្រឿង​ប្រេងខ្យង រួច​ដួស​ដាក់​ចាន ចាក់​ខ្ទឹម​បំពង​ពីលើ ធ្វើ​ទឹកត្រី​បុក​ជ្រលក់​រួច​ជាការ​ស្រេច ៕ ប្រភព​: Food By Book​