មន្ត្រីកំពូលរបស់រដ្ឋាភិបាលក្រុងគៀវម្នាក់បានអះអាងថា ត្រីដូលហ្វីនចារកម្មរបស់អ៊ុយក្រែនបានងាប់ដោយទឹកចិត្តស្នេហាជាតិ បន្ទាប់ពីធ្វើកូដកម្មបង្អត់អាហារខ្លួនឯង ក្រោយពីរុស្ស៊ីចាប់ខ្លួនវា។
ថនិកសត្វសមុទ្រទាំងនេះត្រូវបានហ្វឹកហាត់ដើម្បីធ្វើបេសកកម្មនៅដែនសមុទ្រនិងមានសមត្ថភាពបង្កប់គ្រាប់បែកនៅលើនាវា និងវាយប្រហារពួកអ្នកមុជទឹក ជាមួយកាំភ្លើងភ្ជាប់ទៅនឹងក្បាលរបស់វា។
យោធាអ៊ុយក្រែនបានបង្កើតអង្គភាពសម្ងាត់ត្រីដូលហ្វីននេះ ចាប់តាំងពីទសវត្សរ៍ទី ៧០ ប៉ុន្តែត្រីទាំងនេះត្រូវបានរុស្ស៊ីចាប់ខ្លួន នៅពេលរុស្ស៊ីកាត់យកទឹកដីគ្រីមេក្នុងឆ្នាំ ២០១៤។
លោក បូរីស បាប៊ីន អ្នកតំណាងរដ្ឋាភិបាលអ៊ុយក្រែននៅតំបន់គ្រីមេបានបង្ហាញថា ត្រីដូលហ្វីនទាំងនោះបានងាប់អស់ហើយ ហើយអះអាងថា ពួកវាងាប់ដោយសារបដិសេធមិនធ្វើតាមបញ្ជា ឬស៊ីអាហារ ដែលផ្តល់ដោយ “ពួកឈ្លានពានរុស្ស៊ី”៕ ដោយ៖ កញ្ញាដាលីស