ត្រី​តូច Molly ដែលមាន​ទម្ងន់​មិន​ដល់​មួយ​ក្រាម​ផង​បានជា​សះស្បើយ ហើយ​ក្រោយ​ការវះកាត់​

174
ចែករម្លែក

​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា បានឱ្យដឹងថា ត្រី​តូច​មួយ​ក្បាល​ដែលមាន​ទម្ងន់​មិន​ទាំង​ដល់​មួយ​ក្រាម​ផង​នោះ ពេលនេះ​បានជា​សះស្បើយ​វិញ​ហើយ ក្រោយពី​ឆ្លងកាត់​ការវះកាត់​សាច់​ដុះ​លើ​ពោះ​របស់​វា​។
​ ​

ពេទ្យសត្វ​នៅ​គ្លីនិក​ដែលមាន​ឈ្មោះថា Highcroft Vets ស្ថិតក្នុង​ទីក្រុង​​ប្រ៊ី​ស្តូ​ល (Bristol) ប្រទេស​អង់គ្លេស ជា​អ្នកធ្វើ​ការវះកាត់​ត្រី​ដែលជា​ទូទៅ​គេ​ស្គាល់​ថា molly fish នេះ ដោយ​ប្រើពេល​រហូតដល់​ទៅ​ប្រមាណ ៤០ នាទី​។​

​គ្លីនិក​ខាងលើ បាន​បង្ហោះ​រូបនេះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​រៀបរាប់​អំពី​ការវះកាត់​ត្រី​ឈ្មោះ Molly នេះ​ថា “​យើង​សប្បាយរីករាយ​នឹង​ជម្រាបជូន​សាធារណជន​ថា ត្រី​តូច​នេះ​បានជា​សះស្បើយ និង​ត្រលប់​ទៅផ្ទះ​វិញ​ហើយ​។ សុខភាព​របស់​វា​ល្អ​ដូចដើម និង​ស៊ី​ចំណី​បាន​ធម្មតា​វិញ​ហើយ​”៕ ​ប្រែ​សម្រួលៈ​ខុម​