ត្រី​ទី​ឡា​ព្យា​ចំហុយ​ទឹកត្រី​បុក​

564
ចែករម្លែក

+ គ្រឿងផ្សំ​
– ​ត្រី​ទី​ឡា​ព្យា ១​ក្បាល​
– ​ស្ពៃបូកគោ ១​គល់​
– ​ម្ទេស ៤​គ្រាប់
– ​ខ្ទឹមស ៦​កំពឹស​
– ​គល់​ស្លឹកគ្រៃ ១​គល់​
– ​រំដេង ១​ដុំ​តូច​ល្មម​
– ​ស្លឹក​ក្រូចសើច ៣​សន្លឹក​
– ​ឫស​ជីរវ៉ាន់ស៊ុយ ២​ដើម​
– ​ក្រូចឆ្មារ ១​ផ្លែ​
– ​ទឹកត្រី ១​ស្លាបព្រា​បាយ​
– ​អំបិល ១​ស្លាបព្រា​កាហ្វេ​
– ​ស្ករ​ត្នោ ១/២​ស្លាបព្រា​បាយ​

+ ​វិធី​ធ្វើ​
– ​ធ្វើ​ត្រី​លាង​ទឹក​ឲ្យ​ស្អាត​ភ្លះ​ត្រី​សង្ខាង​យកតែ​សាច់ កាត់​ក្បាល​ចេញ រៀប​គល់​ស្លឹកគ្រៃ រំដេង និង​ស្លឹក​ក្រូច​ដាក់​ចាន​រួច​ដាក់​ត្រី​ពីលើ ពុះ​ស្ពៃបូកគោ​ជា​ពីរ​ដាក់​រៀប​សង្ខាង​ត្រី រួច​ដាក់​ចំហុយ​ពី​១៥-២០​នាទី​ឲ្យ​ឆ្អិន​ត្រី​សឹម​លើក​ចេញ​ទុក​មួយអន្លើ​
– ​បុក​ខ្ទឹមស ម្ទេស អំបិល ឫស​ជីរវ៉ាន់ស៊ុយ​ឲ្យ​ម៉ត់ បន្ទាប់មក​ដាក់​ស្ករត្នោត ទឹកត្រី ច្របាច់​ក្រូច​ដាក់ បុក​តិច បន្ថែម​ទឹក​ធម្មតា​បន្តិច​កូរ​ឲ្យ​សព្វ​គ្រឿង​ដួស​ដាក់​ចាន​ពេល​ញ៉ាំ​បេះ​សាច់​ត្រី​ផ្ទាប់​ជាមួយ​បន្លែ​ជ្រលក់​ទឹកត្រី​បុក ៕ ប្រភព​: Poiluang_Cooking​