ត្រី​បំពង​ការី​ក្រហម​

2720
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រី​ផ្ទក់ ៦​ទៅ​៧​ខាំ​
– គ្រឿងការី​ក្រហម ៣​ស្លាបព្រា​បាយ​
– ស្ករត្នោត កន្លះ​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប​ខ្នរ ១​ស្លាបព្រា​កាហ្វេ​
– ស្លឹក​ក្រូច ៥​សន្លឹក​

+ វិធី​ធ្វើ​
– ធ្វើ​ត្រី​លាង​ឲ្យ​ស្អាត​កាត់​ជា​កង់ៗ រួច​ដាក់​បំពង​ឲ្យ​ស្រួយ​ស្រង់​ចេញ​ឲ្យ​ស្រក់​ខ្លាញ់
– ដាក់​ខ្ទះ​និង​ប្រេងឆា​បន្តិច​ដាក់​គ្រឿងការី​ចូល​កូរ​ឲ្យ​ឈ្ងុយ​សឹម​ដាក់​ស្ករត្នោត ម្សៅ​ស៊ុប​ខ្នរ ទឹកត្រី រួច​កូរ​វា​ឲ្យ​សព្វ​សឹម​ចាក់​ត្រី និង​ស្លឹក​ក្រូច​ចូល​ឆា​ត្រឡប់​ចុះឡើង​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕ ប្រភព​: Food By Book​