ត្រី​បំពង​ទឹកអំពិល​

410
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រី កា​ម៉ុង ១​ក្បាល​
– ទឹកអំពិល ៥ ស្លាបព្រា​បាយ​
– ទឹកម្ទេស ១​ស្លាបព្រា​បាយ​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
– ស្ករត្នោត ១​ស្លាបព្រា​បាយ​
– ខ្ទឹម​បំពង កន្លះ​ខាំ​
– ជី​វ៉ាន់ស៊ុយ​

+ វិធី​ធ្វើ​
– វះពោះត្រី​លាង​ទឹក​ឲ្យ​ស្អាត កាត់​ត្រី​ជា​កង់ៗ រួច​ដាក់​បំពង​ឲ្យ​ឆ្អិន​ស្រង់​ដាក់​ចាន
– ដាក់​ទឹកអំពិល​ក្នុង​ឆ្នាំង​តូច​មួយ ដាក់​ទឹក​ធម្មតា​បន្តិច ទឹកម្ទេស ស្ករត្នោត អំបិល កូរ​ឲ្យ​សព្វ ចម្អិន​វា​ឲ្យ​ពុះ​លើក​ចេញ រួច​ចាក់​ពីលើ​ត្រី​ចៀន រោយ​ខ្ទឹម​បំពង និង​ថែម​ជី​វ៉ាន់ស៊ុយ​ពីលើ​រួច ជាការ​ស្រេច ៕ ប្រភព​: poiluang cooking​