ត្រី​លិង្គ​រាប់ពាន់​ក្បាល​រសាត់​ទើរ​ពេញ​ឆ្នេរ​ខ្សាច់ បង្ក​ការភ្ញាក់ផ្អើល

274
ចែករម្លែក

សត្វ​សមុទ្រ​រាប់ពាន់​ក្បាល​ដែលមាន​រូបរាង​ដូច​លិង្គ​ស្ទើរតែ​បេះ​ដាក់​បាន​រសាត់​ទើរ​លើ​ឆ្នេរ ខ្សាច់​មួយ​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាម៉េរិក កាលពីពេល​ថ្មីៗ​នេះ​។​
​ ​
តាមពិតសត្វ​សមុទ្រ​គ្មាន​ឆ្អឹង​ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Urechis caupo គឺជា​ដង្កូវ​ម្យ៉ាង ប៉ុន្តែ​ភាគច្រើន​គេ​ហៅ​វា​ថា “​ត្រី​លិង្គ​” (Penis fish) ដោយសារ​តែមាន​ដូច​លិង្គ​ខ្លាំងពេក​។​
​ ​
ជាធម្មតា ដង្កូវ​សមុទ្រ​ទាំងនេះ​កប់​ខ្លួន​សម្ងំ​នៅ​ពីក្រោម​ដីខ្សាច់​ទឹក​រាក់ ប៉ុន្តែ​ខ្យល់ព្យុះ​កាល ពី​ពេល​ថ្មីៗ​នេះ​បានធ្វើឱ្យ​ពួកវា​ចេញមកក្រៅ រសាត់​ទើរ​ពាសពេញ​ឆ្នេរ​ខ្សាច់ Drakes Beach​។
​ ​
អ្នក​ជីវសាស្ត្រ​មួយរូប​ឈ្មោះ អ៊ី​វែ​ន ផា (Ivan Parr) បានសរសេរថា​ហ្វូ​ស៊ី​ល​ដង្កូវ​សមុទ្រ​នេះ បង្ហាញថា វា​មាន​វត្តមាន​នៅលើ​ផែនដី​តាំងពី ៣០០ លាន​ឆ្នាំមុន​ម្ល៉េះ​ហើយ​ពួកវា​អាចរ​ស់បាន អាយុ​ដល់ ២៥ ឆ្នាំ​៕ ប្រែ​សម្រួលៈ​ខុម​