ត្រី​សាល់​ម៉ុន​ចំហុយ​

553
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– ត្រី​សាល់​ម៉ុ​ន ១​កង់​
– ជីរវ៉ាន់ស៊ុយ​
– ស្លឹក​ក្រូច ៨​សន្លឹក​
– គល់​ស្លឹកគ្រៃ ១​គល់​
– ខ្ទឹមស ៥​កំពឹស​
– ម្ទេស ៣​គ្រាប់​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ ១​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– រៀប​ជីរវ៉ាន់ស៊ុយ និង​ស្លឹក​ក្រូច​ដាក់​ចាន រួច​ដាក់​ត្រី​ពីលើ​បន្ទាប់មក​ដាក់​ក្នុង​ឆ្នាំង​ចំហុយ​រយៈ ពេល ១០​នាទី ទើប​លើក​ចេញ​
– យក​ចានចង្កឹះ​មួយ​ដាក់​ទឹកត្រី ស្ករស ទឹកក្រូច​ឆ្មារ​ចូល រួច​ចិញ្ច្រាំ​ខ្ទឹមស ម្ទេស និង​ហាន់​គល់​ស្លឹកគ្រៃ​ឲ្យ​ម៉ត់ បន្ទាប់មក​ដាក់ចូល​ច្របល់​ឲ្យ​សព្វ យក​ស្រោច​ពីលើ​ត្រី​សាល់​ម៉ុ​ន ចំហុយ​រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​