ត្រី​សាល​ម៉ុ​ន​ឆា​អម្ពិល​ទុំ​

131

+ គ្រឿងផ្សំ​៖
– ត្រី​សាល​ម៉ុ​ន​
– អម្ពិល​ទុំ​
– ខ្ទឹមស​
– ម្សៅ​ស៊ុប​
– ស្ករ​
– អំបិល​
– ប្រេងខ្យង​
– ម្ទេស​
– ជីរវ៉ាន់ស៊ុយ​

+ របៀប​ធ្វើ​
– ដំបូង​យក​ត្រី​សាល​ម៉ុ​ន​ដែលមាន​សាច់​ល្អ​និង​ថ្មីៗ ទៅ​បំពង​ជាមួយនឹង​ប្រេងឆា​ដែល​ក្តៅ​ប្រមាណ​ជា​៣​នាទី ពីព្រោះថា​សាច់​ត្រី​សាល​ម៉ុ​ន​នេះ​គឺ​ឆាប់​ឆ្អិន​ជាង​ត្រី​ធម្មតា​របស់​យើង​។ បន្ទាប់មក​ស្រង់​ដាក់​ចាន​ទុក​មួយអន្លើ​។​

+ របៀប​ធ្វើ​ទឹក​អម្ពិល​ទុំ
– យក​អម្ពិល​ទុំ​ទៅ​ត្រាំ​នឹង​ទឹក​ក្តៅ​ដើម្បី​ឲ្យ​ចេញ​ជាតិ​ជូរ​បន្ទាប់មក​ចិញ្ច្រាំ​ខ្ទឹមស​ឲ្យ​ម៉ដ្ឋ ហើយ​យកទៅ​បំពង រួច​ចាំ​ចាក់ទឹក​អម្ពិល​ឆា​ចូល​ជាមួយនឹង​ខ្ទឹមស រួច​ដាក់​គ្រឿងផ្សំ​ចូលគ្នា​ដូចជា ម្សៅ​ស៊ុប ស្ករ និង​អំបិល ហើយ​ចាក់​ប្រេងខ្យង​ចូល​បន្តិច​ដើម្បី​បន្ថែម​រសជាតិ​។
– ឆា​មួយ​រំពុះ​រួច​ចាក់​ម្ទេស​ចូល​ជាការ​ស្រេច​។ រៀបចំ​ត្រី​ដែល​បំពង​រួច​ដាក់​ចាន​ហើយ​ចាក់ទឹក​អម្ពិល​ចូល​និង​រោយ​ជីរវ៉ាន់ស៊ុយ​ពីលើ​ជាការ​ស្រេច ៕ ប្រភព​: postkhmer.com​