ត្រី​អប់​ស្លឹកចេក​

2898
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– ត្រី​ផ្ទក់ ១​ក្បាល​
– គល់​ស្លឹកគ្រៃ ២​គល់​
– រំដេង​
– ខ្ទឹមក្រហម ២​មើម​
– ខ្ទឹមស ៥​កំពឹស​
– ម្ទេស​ក្រៀម ៥​គ្រាប់​
– អង្ករ ១​ស្លាបព្រា​បាយ (​ដាក់​ត្រាំ​ទឹក​)
– ទឹកត្រី ២​ស្លាបព្រា​កាហ្វេ​
– ទឹកប្រហុក ១​ស្លាបព្រា​បាយ​
– អំបិល ១​ចុង​ស្លាបព្រា​កាហ្វេ​
– ស្លឹក​ខ្ទឹម​
– ស្ពៃចង្កឹះ

+ វិធី​ធ្វើ
– ហាន់​គល់​ស្លឹកគ្រៃ​ឲ្យ​ម៉ត់ ដាក់​បុក​ជាមួយ រំដេង ខ្ទឹមក្រហម ខ្ទឹមស ម្ទេស​ក្រៀម និង​អង្ករ ឲ្យ​ម៉ត់ ។
– លាង​ត្រី​ស្រកា​វា​ឲ្យ​ស្អាត ហាន់​កង់​រួច​យក​គ្រឿង​បុក​មក​ប្រឡាក់​ជាមួយ និង​ដាក់ ទឹកត្រី ទឹកប្រហុក រួ​ច្របល់​វា​ឲ្យ​សព្វ​គ្រឿង ហាន់​ស្លឹក​ខ្ទឹម ស្ពៃចង្កឹះ និង​ដាក់​អំបិល​បន្តិច​ចូល ច្របល់​ម្ដងទៀត រួច​ដួស​ដាក់​ត្រី​១​កង់​និង​បន្លែ​ល្មម​អាច​ស្លឹកចេក​ខ្ចប់​បាន ។ ខ្ចប់​ឲ្យ​អស់​ត្រី​និង​បន្លែ ដាក់​វា​ចំហុយ រយៈពេល​២០​នាទី​ឆ្អិន​ល្មម​ញ៉ាំ​រួច​ជាការ​ស្រេច ៕ ប្រភព​: Finfin Cooking​