ត្រឹមតែ​ពាក្យ​ថា “​តា​ឡាក​” ៣ ដង គេ​អាច​លែងលះ​ប្រពន្ធ​បាន​នៅ​ឥណ្ឌា​ពីមុន​

1037
ចែករម្លែក

​ប្រទេស​ឥណ្ឌា បានចេញ​បម្រាម​ហាមឃាត់​បុរស​មូ​ស្លី​ម (​អ៊ិ​ស្លាម​សាសនិក​) មិនឱ្យ​លែងលះ ប្រពន្ធ​ភ្លាមៗ​ដោយ​គ្រាន់តែ​និយាយថា “​តា​ឡាក​” (talaq) ជា​ភាសា​អារ៉ាប់ ដែល​មានន័យថា “​លែងលះ​” ចំនួន ៣ ដង​ទៀតហើយ​។​

​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​នេះ​បានអនុម័ត​បទបញ្ជា​មួយ ដោយ​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា ការអនុវត្ត​បែបនេះ​ស្មើនឹង​បទល្មើស​ព្រហ្មទណ្ឌ​។​

​សូមបញ្ជាក់ថា តុលាការ​កំពូល​របស់​ឥណ្ឌា បានប្រកាស​កាលពី​ឆ្នាំមុន​រួចហើយ​ថា ការអនុវត្ត ខាងលើ​គឺជា​ទង្វើ​ខុស​ច្បាស់​ពីព្រោះ​វា​ជាការ​បំពាន​សិទ្ធិ​ស្ត្រី​មូស្លីម ដែល​មានចែង​ក្នុង​ច្បាប់ រដ្ឋធម្មនុញ្ញ​។

​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី ចង់​ធ្វើឱ្យ​វា​ក្លាយជា​បទល្មើស ព្រហ្មទណ្ឌ​ដែល​មិនអាច​បង់ប្រាក់​ធានា​នៅក្រៅ​ឃុំ​បាន ហើយ​ផ្តន្ទាទោស​ទោស​ជនល្មើស ឱ្យ​ជាប់ពន្ធនាគារ​រហូតដល់​ទៅ ៣ ឆ្នាំ ក្រោយពី​មានការ​តវ៉ា​យ៉ាងខ្លាំង​ក្លា​៕ ប្រែ​សម្រួល​: ខុម