ត្រឹម​ឆ្នាំ​២0២១​សហគមន៍​អឺរ៉ុប​នឹង​ចេញ​បំរាម​មិនឱ្យ​ប្រើប្រាស់​ប្លា​ស្ទិ​ក​តែម្តង​

568
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​យោងតាម​គេហទំព័រ​ក្រសួងបរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែធ្នូ​នេះ​បាន​ឲ្យ​ដឹងថា​ត្រឹម​ឆ្នាំ​២0២១​សហគមន៍​អឺរ៉ុប​នឹង​ចេញ​បំរាម​មិនឱ្យ​ប្រើប្រាស់​ប្លា​ស្ទិ​ក​តែម្តង​ហើយ​មិនឱ្យ​បោះ​សំណល់​ប្លា​ស្ទិ​ក​ចោល​ឡើយ​។​

​ប្រភព​ដដែល​បាន​បន្តថា​កាលពី​ឆ្នាំមុន​ជិត​២00​ប្រទេស​បាន​ចុះហត្ថលេខា​លើ​សេចក្តី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ដើម្បី​លុបបំបាត់​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក​នៅក្នុង​សមុទ្រ​។​ប្រទេស​ជា​សមាជិក​ទាំងអស់​រប​ស់​អង្គការសហប្រជាជាតិ បាន​យល់ព្រម​ពិនិត្យ​តាមដាន​បរិមាណ​ប្លា​ស្ទិ​ក​ដែល​ពួកគេ​ចាក់​ចូលទៅក្នុង​មហាសមុទ្រ​។ តំណាង​មកពី​ប្រទេស​មួយចំនួន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការសម្រេច​នេះ​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​ដើម្បី​ឈានដល់​ការចុះ​អនុសញ្ញា​ជាប់​កាតព្វកិច្ច​។​

​លោក Sam Barrat ប្រធាន​ផ្នែក​តស៊ូ​មតិសាធារណៈ​ប្រចាំ​អង្គការ UNEP បាន​លើកឡើងថា «….​ដំណើរការ​នេះ​កំពុង​បោះជំហាន​ទៅមុខ ដោយ​រដ្ឋាភិបាល​មកពី ៣៩ ប្រទេស បានប្រកាស​អំពី​ការតាំង​ចិត្ត​ថ្មី​ក្នុងការ​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​នៅក្នុង​សមុទ្រ​»​។​

​ប្រភព​ដដែល​បន្តថា​នៅ​ឆ្នាំនេះ យើង​សង្កេតឃើញ​ប្រទេស​ជាច្រើន​ខិតខំ​ដើម្បី​ធ្វើឱ្យ​ការងារ​នេះ​សម្រេចបាន​លទ្ធផល ដោយ​ក្នុងនោះ​សហភាព​អឺរ៉ុប​បានអនុម័ត​លើ​ច្បាប់​ស្តីពី​ការហាមឃាត់​មិនឱ្យ​ប្រើប្រាស់​ប្លា​ស្ទិ​ក​តែម្តង​ហើយ​មិនឱ្យ​បោះ​វា​ចោល​នោះទេ​។ បំរាម​នេះ នឹង​ហាម​មិនឱ្យ​បោះចោល​ផលិតផល​ប្លា​ស្ទិ​ក​ចំនួន ១0​ប្រភេទ ដែល​ទើបនឹង​ប្រើ​បាន​ម្តង នៅត្រឹម​ឆ្នាំ​២0២១​។ ផលិតផល​ទាំងនោះ រួមមាន សម កាំបិត​ប្លា​ស្ទិ​ក ចាន​ប្លា​ស្ទិ​ក ទុយោ សំឡី​ត្បាល់​ត្រចៀក ស្លាប​ព្រាល​ប្លា​ស្ទិ​ក​សម្រាប់​កូរ​ភេសជ្ជៈ និង​ដង​ប្លា​ស្ទិ​ក​សម្រាប់​ដោត​ប៉េងប៉ោង​៕​សរន​