ត្រឹម​ដឺ​បេ​ហ៊ាន​ឃាត់​ឡាន​ទារលុយ​៣​ពាន់​ដុល្លារ​នៅ​ព្រំដែន​

469
ចែករម្លែក
  • 1.3K
    Shares

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​វា​ពិតជា​ហួសចិត្ត​ណាស់​ដែល​អ្នកភូមិ​រាយការណ៍​ថា​ទា​ហ៊ាន​ដឺ​បេ​២​រូប​ប្រចាំការ​នៅ​មណ្ឌលគិរី​បាន​ឃាត់​ឡាន​ដឹកឈើ​ឡង់​គ្រុយ​ស័​រ​១​គ្រឿង​នៅ​ចំណុច​ក្បែរ​ព្រំដែន​ហើយ​ជំរឹត​ទារលុយ​ពី​ឈ្មួញ​នោះ​៣​ពាន់​ដុល្លារ​។​

​សេចក្តី​រាយ​ការ​ណ៏​ថា​នៅ​ល្ងាច​ថ្ងៃ​១៥​មីនា​នេះ​គេ​ឃើញ​បុរស​ម្នាក់​ជា​ជនជាតិដើម​បាន​ដើរ​បញ្ចាំ​ម៉ូតូ​ក្នុង​ឃុំ​ប៊ូ​ស្រា​ស្រុក​ពេ​ជ្រា​ដា​យកប្រាក់​១.២០០​ដុល្លារ​បង្គ្រប់​រំដោះ​ឡាន​ដែល​ទា​ហ៊ាន​ដឺ​បេ​ឃាត់​កាលពី​ព្រឹក​ថ្ងៃទី​១៥​មីនា​។​

សេចក្តីរាយការណ៍​ថា​នៅ​ព្រឹក​ថ្ងៃ​១៥​មីនា​នេះ​ទា​ហ៊ាន​ដឺ​បេ​២​រូប​មានឈ្មោះ​អ៊ំ​សុ​ផន​និង​ឈ្មោះ​ណាក់​បាន​ឃាត់​រថយន្ត​ឡង់​គ្រុយ​ស័​រ​កែឆ្នៃ​១​គ្រឿង​ដឹកឈើ​១៨​ដុំ​រួច​ទារប្រាក់​៣​ពាន់​ដុល្លារ​ជា​ថ្នូរ​មិន​ប​ញ្ជួ​ន​ទៅ​ស្ថា​ប័ណ​ជំនាញ​។​បុរស​ដែល​បញ្ចាំ​ម៉ូតូ​យកប្រាក់​នោះបាន​បង្ហើប​ថា​រូបគេ​បានអោយ​លុយ​ទៅ​ដឺ​បេ​នោះ​កាលពី​ព្រឹក​ចំនួន​១.៨០០​ដុល្លារ​និង​បន្ត​បង្គ្រប់​ពេល​រសៀល​ចំនួន​១.២០០​ដុល្លារ​ទៀត​ដើម្បី​យក​ឡាន​ដឹកឈើ​ទៅវិញ​។​

​ក្រោយពី​បែកធ្លាយ​ថា​មាន​ករណី​ឃាត់​ជំរឹត​ទារ​ប្រាប់​បែបនេះ​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​បាន​បញ្ជា​កម្លាំង​ចុះ​ស្រាវជ្រាវ​និង​រឹបអូស​យក​រថយន្ត​ដឹកឈើ​នោះ​រក្សាទុក​នៅ​ស្នាក់ការ​តែម្តង​។​
​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​លោក​វុ​ធ​សា​រុំ​ថ្លែង​ជាមួយ​រស្មី​កម្ពុជា​ថា​មន្ត្រី​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​បាន​ចុះ​ប្រតិបត្តិការ​ល្បាត​និង​ស្រាវជ្រាវ​ត្រង់ចំណុច​អូរ​តាំ​កន​ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ណា​ម​លៀរ​។​

ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ហើយ​បានធ្វើ​ការឃាត់​រថយន្ត​ដឹកឈើ​(​ម៉ាកឡង់​គ្រី​ស័​រ​កែឆ្នៃ​)​ចំនួន​មួយគ្រឿង​ផ្ទុក​ឈើ​ចំនួន​១៨​កំណាត់​។​ក្នុងនោះ​ឈើ​គគី​ចំនួន​៤​កំណាត់ ឈើ​ទេ​ព្រូ​ចំនួន​១៤​កំណាត់ ត្រង់ចំណុច​និយាម​កា ៧៧២៩៨៥-១៣៧៥៨៦០​។​

​បច្ចុប្បន្ន​រថយន្ត​និង​ឈើ​ខាងលើ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​វ៉ា​រយោង​រង់ចាំ​បន្ត​ចំណាត់ការ​។​ករណី​មួយ​នេះ​ត្រូវគេ​និយាយថា ប្រាក់​ក៏​បង់ ថង់​ក៏​ដាច់ ព្រោះ​លុយ​ឱ្យគេ​រួច ឡាន​ក៏​ត្រូវគេ​ចាប់​ទៀត​៕S/