ត្រឹម​ថ្ងៃ​២៣​កក្កដា មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​រើ​បង្គោល​ស្តុ​ប​ចាស់​ចេញ​៤២​ទីតាំង​ ​ ​

857
ចែករម្លែក

(​ភ្នំពេញ​) ៖ គិត​ត្រឹម​ថ្ងៃ​២៣ ខែកក្កដា ឆ្នាំ​២០១៧ មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​រើ​បង្គោល​ស្តុ​ប​ចាស់​ចេញ​បាន ចំនួន​៤២​ទីតាំង លើ​ចំនួន​៤៦​ទីតាំង ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី ។​
​ ​
​យោងតាម​ហ្វេ​ស​ប៊ុ​ក របស់​សាធារណការ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្នុង​ផែនការ​ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ប្រើប្រាស់ បង្គោល​ភ្លើងស្តុប​ទាំងនេះ ទៅ​តម្លើង​នៅ​ខណ្ឌ ជាយក្រុង​ចំនួន ៤៣​ទីតាំង ៕ដោយ៖វិបុល