ត្រឹម​ព្រឹក​ថ្ងៃទី​១៤​ឧសភា​៖ គណបក្ស​ចំនួន​១២ បាន​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​

982
ចែករម្លែក
  • 240
    Shares

ដោយ: មុនីរ័ត្ន / ​ភ្នំពេញ: គិត​ត្រឹម​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែឧសភា នេះ មាន​គណបក្ស​ចំនួន​១២ បាន​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​។​

​គណបក្ស​ទាំង​១២ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​គ​.​ជ​.​ប​. ទទួលស្គាល់​ជា​ផ្លូវការ​)​។ រីឯ​គណបក្ស ៨​ទៀត ដែល​បាន​ចុះបញ្ជី​គណបក្ស​នៅ​គ​.​ជ​.​ប រួមមាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពន្លឺ​ថ្មី ខ្មែរ​តែមួយ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ធម្មាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​៕ ល​