ត្រឹម​រយៈពេល​៩​ថ្ងៃ សំណង់​ខុសច្បាប់​ចំនួន​១៧១​ករណី​ត្រូវបាន​រុះរើ​នៅក្នុង​ឧទ្យាន​អង្គរ​

787

(​សៀមរាប​)៖​ក្នុងចំណោម​សំណង់​ខុសច្បាប់​នៅក្នុង​ឧទ្យាន​អង្គរ​ចំនួន​១៧១​ករណី ដែលមាន​១៤០​ករណី​បាន​រុះរើ​រួចរាល់ និង​៣១​ករណី​បាន​ចុះកិច្ចសន្យា​រុះរើ​ដោយ​ស្ម័គ្រចិត្ត​ត្រឹម​រយៈពេល​៩​ថ្ងៃ បើ​គិត​មកដល់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧​។​

​តាម​របាយការណ៍​ទិន្នន័យ​រុះរើ​រួចរាល់​របស់​ក្រុម​គណៈកម្មការ​ចម្រុះ​បានឱ្យដឹងថា សំណង់​ទាំង​១៤០​ករណី មាន​ក្រុង​សៀមរាប​៥១​ករណី ស្រុក​ប្រាសាទបាគង​៣៥​ករណី ស្រុក​អង្គរធំ​១៨​ករណី និង​ស្រុក​បន្ទាយស្រី​៣៦​ករណី​។​

​សូមបញ្ជាក់​ផងដែរ​ថា សំណង់​ដែល​ត្រូវបាន​រុះរើ​នេះ​មាន​ទាំង​ផ្ទះ​ស្នាក់នៅ​ប្រចាំថ្ងៃ ផ្ទះល្វែង​សម្រាប់​ជួល រោង​ចាំ​ដី តៀម​លក់ដូរ របង​ផ្ទះ និង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ជាដើម​។ ចំពោះ​ការអនុវត្ត​ការងារ ក្រុមការងារ​មិន​ត្រឹមតែ​រុះរើ​ដី​សំណង់​នោះទេ គឺ​បាន​ទាំង​កាយ​ដី​ដែល​ប្រជាពលរដ្ឋ​យកមក​ចាក់​បំពេញ​ដើម្បី​ធ្វើ​សំណង់​ឱ្យទៅជា​សភាព​ដើម​វិញ​ទៀតផង​៕​រដ្ឋបាល​ខេត្តសៀមរាប​-​អាជ្ញាធរ​អប្សរា​/sn​