ត្រូវ​បន្ថែម​បង្ការ បង្ក្រាប និង​ទប់ស្កាត់​រាល់​បទល្មើស លួច ឆក់​ប្លន់​គ្រប់​ប្រភេទ​ក្នុង​ខណ្ឌ​

831
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​ខណ្ឌដង្កោ​បានធ្វើ​ការណែនាំ​ដល់គ​ណះ​បញ្ជារ​ការឯកភាព​ខណ្ឌ​និង​សង្កាត់​ទាំង​១៣​ត្រូវ​បន្ថែម​ការយកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​បង្កា បង្ក្រាប និង​ទប់ស្កាត់​រាល់​បទល្មើស លួច ឆក់​ប្លន់​គ្រប់​ប្រភេទ ជាពិសេស​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​។​
​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ​ធ្វើការ​ណែនាំ​បែបនេះ​ក្នុងពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​និង​លោកស្រី​អភិបាលរងខណ្ឌ អធិការនគរបាល​ខ​ណ្ឌ តំណាង​ភូមិភាគ​ពិសេស​ប្រចាំ​ខណ្ឌ ការិយាល័យ​ចំណុះ​ជំនាញ​នានា​ជុំវិញ​ខណ្ឌ ចៅសង្កាត់ មេ​ប៉ុស្តិ៍ និង​ស្មៀន​សង្កាត់​ទាំង​១៣ កាលពី​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨​នេះ​។​
​លោក​អភិបាលខណ្ឌ​បានដាក់​បញ្ជារ​ឲ្យ​ចៅសង្កាត់​ទាំងអស់ បំផុស​ប្រជាពលរដ្ឋ​ឲ្យ​រៀបចំ​ផ្ទះសម្បែង​ឲ្យ​បាន​ស្អាត ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​និង​ប្រុងប្រយ័ត្ន​បញ្ហា​គ្រោះ​អគ្គិភ័យ ចំពោះ​ភ្លើង​ធូប​ទៀន ហើយ​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​សព្វ​ជ្រុងជ្រោយ មុននឹង​ចេញដំណើរ​ទៅ​ទីជិត​ទី​ឆ្ងាយ​និង​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​នៅ​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន​ត្រូវ​រៀបចំ​តែង​លម្អ ឲ្យ​បាន​ស្អាត និង​ត្រួតពិនិត្យ​បញ្ហា​អនាម័យ​បរិស្ថាន​តាម​ដងផ្លូវ ៕