ត្រូវ​ប្រយ័ត្ន​!​បុរសៗ​អាច​កើត​មហារីក​លិង្គ​!

793

​ខ្លាច​មហារីក​មែន​ទេ​? បើដូច្នេះ សូម​អាន​អត្ថបទ​នេះ ដែល​និយាយអំពី​មហារីក​លិង្គ ដែលជា​តំបន់​សំខាន់របស់​មនុស្ស​ប្រុស ។​
​ ​
​អ្នក​អាច​នឹងមាន​ជំងឺមហារីកលិង្គ បើសិនជា​អ្នកមាន​រោគសញ្ញា​មូ​យ​ចំនួន​នៅលើ​លិង្គ​ដូចខាងក្រោម​នេះ ។​
– •​ការប្រែប្រួល​កម្រាស់ ឬពណ៌​របស់​ស្បែក​លិង្គ​
– •​មាន​ដុំ​នៅលើ​លិង្គ​
– •​មាន​កន្ទួល​រមាស់​នៅលើលិង្គ ឬ​អាចជា​ដំបៅ​មិនជា​
– •​មាន​ដុំ​ណាមួយ​ដែល​ដុះលើ​លិង្គ​មើលទៅ​ពណ៌​ខៀវ​លាយ​ត្នោត​
– ទឹករំអិល​ចេញពី​ក្រោមស្បែក​គ្រប​ក្បាល​លិង្គ​មាន​ក្លិនស្អុយ​
– ដំបៅ​នៅលើ​លិង្គ​ដែល​អាចហូរឈាម​
– •​ហើម​ចុង​លិង្គ​
– មាន​ដុំ​នៅក្រោម​ស្បែ​កនៅតំបន់​ក្រលៀន​
​ ​
​បុរស​ភាគច្រើន​ដែលមាន អាកា​រៈទាំង​នេះ គឺ​មិនមាន​ជំងឺមហារីក លិង្គ​ឡើយ ។ ផ្ទុយទៅវិញ វា​គឺជា​ការបង្ក​រោគ​ឬ​ប្រតិកម្ម​អាឡែកហ្ស៊ី​អី​វិញ​ទេ​។ ទោះបីជា​អ៊ីចឹង​ក៏ដោយ​យក​ល្អ​គួរតែ ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ភ្លាម​នៅពេល​អ្នកមាន រោគសញ្ញា​មិនធម្មតា​កើតឡើង ។ ការព្យាបាល ទាន់ពេល គឺជា​រឿង​ល្អ​បំផុត ៕ ដោយ​៖ health.com.kh​