ត្រួតពិនិត្យ​ជនជាតិ​វៀតណាម​ចំនួន​៣២​នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ រកឃើញ​១២​នាក់​ស្នាក់នៅ​និង​ធ្វើការ​ខុសច្បាប់​

126

(​ភ្នំពេញ​)៖ កម្លាំងចម្រុះ​មកពី​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នគរបាល​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង​នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧​នេះ បាន​ចុះទៅ​ត្រួតពិនិត្យ​ជនជាតិ​វៀតណាម​ចំនួន​៣២​នាក់ ស្រី​១៧​នាក់ ប៉ុន្តែ​ក្រោយ​ពិនិត្យ​ឯកសារ ទៅ​ឃើញថា មាន​ជនជាតិ​វៀតណាម​១២​នាក់ ដែល​លួច​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់​។​

​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​ទៀត (​ស្រី​០៥​នាក់​) ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​តាមច្បាប់ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​ច្បាប់​បន្ត​។​

​ប្រតិបត្តិការ​ខាងលើនេះ បានធ្វើ​ឡើង​នៅតាម​ផ្ទះ​ដង​ទន្លេ ផ្លូវជាតិ​លេខ​៥ ក្រុម​៥ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​៕​ដោយៈ​វាសនា​