ត្រួត​ពិនិត្យមើល​ដំណើរការ​រីកចម្រើន​និង​បញ្ហា​ប្រឈម​របស់​សហគមន៍​ ​និង​អេកូ​ទេសចរណ៍​ទូទាំងប្រទេស​

191
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​៖​ភ្នំពេញ: ​បន្ទាប់ពី​ច្របាច់​ចូលគ្នា​ជាមួយ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​និង​ជាមួយ​ក្រសួងបរិស្ថាន​ដែល​ក្រសួង​ទាំងពីរ​នេះ​មាន​សហគមន៍​និង​អេកូ​ធម្មជាតិ​ច្រើន​បាន​ជំ​រុញអោយ​ក្រសួង​ទាំងបី​បង្កើតបានជា​លេខាធិការដ្ឋាន​គ្រប់គ្រង​ជា​អន្តរក្រសួង​អោយទៅជា​សហគមន៍​ទេសចរណ៍​និង​អេកូ​ទេសចរណ៍​ក្នុង​គោលដៅ​គឺ​បំរើអោយ​ទេសចរ​បាន​ចូលទៅ​ទស្សនា​កំសាន្ត ដើម្បី​ទាញយក​ចំណូល​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​សហគមន៍​ជាច្រើន​ដែល​កំពុង​រស់នៅ​តំបន់​ទាំងនោះ​អោយបាន​ប្រសើរ​ថែមទៀត​។​

លោក​ជុក ជំនោ​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង​និង​អភិវឌ្ឍ​សហគមន៍​និង​អេកូ​ទេសចរណ៍​បានលើកឡើង​ក្នុង​អង្គប្រជុំ​មួយ​នៅ​ថ្ងៃទី​10​ខែតុលា​នេះ​ថា​ទូទាំងប្រទេស​ទាំង​3​ក្រសួង​នេះ​យើង​មាន​សហគមន៍​ទេសចរណ៍​និង​អេកូ​ទេសចរណ៍​ចំនួន​2363​កន្លែង​។​ក្នុងនោះ​ក្រសួងទេសចរណ៍​មាន​79​សហគមន៍​ទេសចរណ៍​។​ក្រសួងកសិកម្ម​មាន​1116​កន្លែង​។​ក្រសួងបរិស្ថាន​មាន​168​កន្លែង​។​ក៏ប៉ុន្តែ​សហគមន៍​និង​អេកូ​ទេសចរណ៍​មួយចំនួន​មិនមាន​សក្តានុពល​ធ្វើអោយ​ទេសចរ​ចូលទៅ​កំសាន្ត​បានទេ​។​សារុប​ទៅ​គឺមាន​តែ​123​កន្លែង​ប៉ុណ្ណោះ​ដែលមាន​សក្តានុពល​ធ្វើអោយ​ទេសចរ​ចូលទៅ​កំសាន្ត​មាន​សកម្មភាព​រាល់ថ្ងៃ​។​

លោក​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​ពិភពលោក​កំពុងមាន​និន្នាការ​ធ្វើ​ទេសចរណ៍​ឆ្ពោះទៅកាន់​សហគមន៍​ទេសចរណ៍​ជនបទ​ដាច់​ស្រ​យ៉ា​ល​។​ដូច្នេះ​យើង​ត្រូវ​ជំរុញ​ការតភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ត​ទៅកាន់​គោលដៅ​សហគមន៍​និង​អេកូ​ទេសចរណ៍​ទាំងអស់​នៅ​ទូទាំងប្រទេស​។​ទោះបី​សហគមន៍​ទេសចរណ៍​និង​អេកូ​ទេសចរណ៍​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​ក្រសួង​ណាក៏ដោយ​ត្រូវ​ជំរុញអោយមាន​ការតភ្ជាប់ ខិតខំ​បង្កើតអោយមាន​ផលិតផល​ទេសចរណ៍​ថ្នីៗ​ជាច្រើន​ទៀត បង្កើន​ចំណេះដឹង​ជំនាញ មាន​អនាម័យ គ្នាន​សំរាម​ដើម្បីអោយ​សហគមន៍​ឫ​អេកូ​ទេសចរណ៍​មួយ​មាន​ស្តង់ដា​បែប​លំនាំ​អាស៊ាន​។​ហើយ​យើង​នឹង​ឈានទៅ​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​អេកូ​ទេសចរណ៍​មួយ​នៅ​ចុងឆ្នាំ​2019​ខាងមុខនេះ​។​អេកូ​ទេសចរណ៍​និង​សហគមន៍​ទេសចរណ៍​នៅ​កម្ពុ​ជាមាន​ចំណែក​ទីផ្សារ​ប្រមាណ​20%​នៃ​ទីផ្សារ​ទេសចរណ៍​ទាំងមូល​។​

លោក​ជំនោរ​បានបញ្ជាក់​ទៀតថា​ឆ្នាំ​2017-2018-​និង​ឆ្នាំ​2019​នេះ​ក្រសួងទេសចរណ៍​បាន​ត្រួសត្រាយ​កែលំអរ​សហគមន៍​ទេសចរណ៍​ស្ទឹង​អា​រ៉ែ​ង​ខេត្តកោះកុង​។​រៀបចំ​អេកូ​ទេសចរណ៍​ជ្រាវ អម​លាំង​ខេត្តកំពង់ស្ពឺ​។​រៀបចំ​សហគមន៍​ទេសចរណ៍​អន្លង់​ស្វាយ​អោយមាន​សុវត្ថិភាព​។​ដែល​តំបន់​ទាំងបី​នេះ​កំពុងមាន​សក្តានុពល​ទេសចរ​ហូរ​ចូលទៅ​កំសាន្ត​កាន់តែ​ច្រើនឡើងៗ​ពិសេស​តំបន់​ប្រសាទ​សំបូរ​ព្រៃ​គុក ដែល​សមាជិក​សហគម​ន៍​ទេសចរ​មួយចំនួន​កំពុង​ជួប​បញ្ហា​ខ្វះ​ទុន​សំរាប់​ពង្រីក​មុខរបរ​បន្ថែម​៕/Ha