ត្រៀមកំលាំង​ការពារ​ខ្លាចក្រែង​បាក់​ទំនប់​តែ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​ខណ្ឌដង្កោ​មិនទាន់​គំរាមកំហែង​នៅឡើយ​ទេ​

970
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​ខណ្ឌដង្កោ​បាន​បញ្ជាក់ថា​៖​រយៈពេល​ពីរ​ថ្ងៃនេះ​គឺ​១៩​និង​២០​ខែ​កក្ដ​ដា​រដ្ឋបាល​ខណ្ឌ​បាន​ត្រៀមកំលាំង​ការពារ​ខ្លាចក្រែង​បាក់​ទំនប់​តែ​ទោះបីជា​យ៉ាងណា​ក៏​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​ខណ្ឌដង្កោ​មិនទាន់​គំរាមកំហែង​នៅឡើយ​ទេ​។​
​ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋ​ប​ល​ខណ្ឌដង្កោ​ប បាន​ដឹកនាំ​កម្លាំង​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ និង​ចៅសង្កាត់ ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត និង​ទីទួល​សុវត្ថិភាព​សម្រាប់​ត្រៀម​បង្ការ​គ្រោះអាសន្ន​សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ ក្នុងករណី​មាន​ទឹកជំនន់​ទឹកភ្លៀង​នាពេលខាងមុខ ។​កាលពី​យប់​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រីរាជការ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត ដើម្បី​ត្រៀម​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សេងៗ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ទឹក​។​
​ក្នុងឱកាស​នោះ​លោក​អភិបាលខណ្ឌ​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រ​យ័​តុ្ន​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ខាងលើ​ផងដែរ​។​លោក​បាន​បន្ត​ទោះបីជា​យ៉ាងណា​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​មិនទាន់​គំរាមកំហែង​ខណ្ឌដង្កោ​នៅឡើយ​ទេ​។​គួរ​បញ្ជាក់ថា​៖​ខ​ណ្ឋ​ដង្កោរ មាន ១៣​សង្កាត់ ក្នុងនោះ​សង្កាត់​ដែរ​អាច​រង​ការ​ជន់​លិច​មាន សង្កាត់ ព្រៃវែង សង្កាត់​ព្រៃ​ស សង្កាត់ គង​ន​យ សង្កាត់ ស្ពានថ្ម និង​សង្កាត់​ផ្សេងទៀត ។​
​ដោយឡែក​ព្រឹក​ថ្ងៃទី​២០ ខែ កក​ដ្កា ឆ្នាំ​២០១៨ មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​កំពុង ច្រក​ដី​ដាក់​បាវ ដើម្បី​លើក​ទំនប់​ទប់ទឹក​ដែរ​ហូរ​កាត់​ពី​ស្ទឹង​ព្រែក​ត្នោត មកកាន់​ភូមិសាស្ត្រ សង្កាត់​ព្រៃវែង ក្នុង ខ​ណ្ឋ័ ដង្កោរ ៕