ត្រៀម​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​អាទិភាព​មួយចំនួន​សម្រាប់​រថយន្ត ក្រុង​សាធារណៈ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​រដឹក​ញ្ជូ​ន​អ្នកដំណើរ រហ័ស​ទាន់​ចិត្ត​

436
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្លែងថា តាម​គម្រោង​នៅពេល​ខាងមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀម​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​អាទិភាព​មួយចំនួន សម្រាប់​រថយន្តក្រុង​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការដឹក​ញ្ជូ​ន​អ្នកដំណើរ ប្រកបដោយ​ភាព​រហ័ស​ទាន់​ចិត្ត​ដោយ​។
​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាត់​ក្រុម​អ្នកជំនាញ​ចុះ​សិក្សា​ជាមួយ​ភាគី​ជប៉ុន ដើម្បី​កំណត់​បណ្តាញ​ផ្លូវ​មួយចំនួន​ជា​ផ្លូវ​ឯកទិស និង​ផ្លូវ អាទិ​ភា​សម្រាប់​រថយន្តក្រុង​សាធារណៈ​បាន​បើកបរ​ដោយ​គ្មាន​ការរំខាន​និង​គ្មាន​
​ឧបសគ្គ​។​

​នេះ​ជាការ​បញ្ជា​ក់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​និង​ទទួល​រថយន្តក្រុង​ពី​រដ្ឋាភិបាល​ជប៉ុន​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា​នេះ នៅ​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ដែលមាន​ទីតាំង​ក្នុងភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។​

​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អៈ​អាង​ថា ៖​ការកំណត់​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ​នេះ គឺ​ដើម្បី​កែលម្អ​ប្រព័ន្ធ​ដឹកជញ្ជូន​តាមរយៈ​មធ្យោបាយ​សាធារណៈ​រួមមួយ​នេះ​ឲ្យ​កាន់តែ​ទទួលបាន​ប្រជាប្រិយភាព ពោលគឺ​ទាក់ទាញ​អ្នកជិះ​អោយបាន​កាន់​ច្រើន ដែល​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន​សំដៅ​រំដោះ​ការកកស្ទះ​ចរាចរណ៍​យ៉ាង​មាន​ប្រសិទ្ធិភាព​។

​គម្រោង​កែលម្អ​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​នេះ ដោយសារតែ​បណ្តា​ផ្លូវ​ខ្សែ​រត់​រថយន្តក្រុង​មួយចំនួន​មានការ​ចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់ ហើយ​មានការ​រំលោភ​លើ​ចំណីផ្លូវ​សាធារណៈ ដែល​បង្ក​ការរំខាន​ដល់​ការធ្វើដំណើរ​របស់​រថ​យន្ត​ក្រុង​ពុំបាន​លឿន​រហ័ស​ទាន់​ចិត្ត​។​

​លោក​អភិបាល​បាន​អះអាងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ព​ន្លឿ​ន​ការធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ឆាប់​ជាទីបំផុត ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​កំពុង​កើត​ឡើងជា​ញឹកញាប់​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​កាត់បន្ថយ​ការរំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ប្រក​ដោយ​ភាព​ងាយ ស្រួល​និង​ធានា​សុវត្ថិភាព​។​

​ក្នុងនោះដែរ​រដ្ឋា​បាល​រាជធានី​ភ្នំពេញ​និង​ខិតខំ​ឲ្យ​រថយន្ត​ដឹកជញ្ជូន​សាធារណៈ​នេះ​ធ្វើដំណើរ​ទៀត​ទាត់ ដោយមាន​ផ្លូវ​អាទិភាព និង​ផ្លូវ​ឯកទិស ដើម្បី​ធ្វើយ៉ាងណា​អោយ​អ្នកបើកបរ​គោរព​ពេលវេលា​ទៀត ទាត់​ទាក់ទាញ​អ្នកធ្វើដំណើរ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បង្វែរ​ពី​ការធ្វើដំណើរ​ដោយ​ឯកជន​មក​ធ្វើ ដំណើរ​រួម​តាមរយៈ​រថយន្តក្រុង​។ ចំណុច​នេះ​បើ​យើង​ធ្វើបាន​ហើយ​គួបផ្សំ​នឹង​ផែនការ​របស់​រដ្ឋបាល រាជធានី​ភ្នំពេញ​ក្នុងការ​រៀបចំ​បញ្ហា​សណ្តាប់ធ្នាប់​គ្រប់​ខណ្ឌ​ទាំង​១៤ យើង​នឹង​សម្រេចការ​កាត់បន្ថយ បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​ជួយ​សន្សំសំចៃ​ថវិកា​របស់​ប្រជាពលរដ្ឋ ទីក្រុង​ក៏មាន​សណ្តាប់ធ្នាប់ សាធារណៈ​ផងដែរ​។​

​ជាមួយគ្នា​នោះ​លោក​ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា មធ្យោបាយ ដឹកជញ្ជូន​តាមរយៈរ​ថ​យន្ត​ក្រុង គឺមាន​ផលប្រយោជន៍​ច្រើន​សម្រាប់​ទីក្រុង​និង​មាន​សុវត្ថិភាព​សំរាប់ អ្នកដំណើរ ដូច្នេះ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​នឹង​ជួយ​ជំរុញ​ឲ្យ​រាជធានី​ភ្នំពេញ​ដោះស្រាយបាន​បញ្ហា កកស្ទះ​ចរាចរណ៍​។​

​គួរ​បញ្ជាក់ថា មកដល់ពេលនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ឲ្យ​ដំណើរការ​សេវា​រថយន្តក្រុង​សា ធា​រណៈ​បាន​ចំនួន​១៣​ខ្សែ​នៅតាម​បណ្តា​ផ្លូវ​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​ជា​មធ្យម​ក្នុង​មួយថ្ងៃៗ​មាន ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមរយៈ​សេវា​មួយ​នេះ​ចន្លោះ​ពី​២​ម៉ឺន​៦​ពាន់​នាក់​ទៅ​៣​ម៉ឺន​នាក់​៕ ល​