ត្រៀម​ទុក​រួចរាល់​សម្រាប់​ជួយសង្គ្រោះ ពេល​មាន​បញ្ហា​ដាច់​ផ្លូវ ដាច់​ស្ពាន​នៅក្នុង នៅ​រដូវវស្សា​នេះ​

976
ចែករម្លែក

​ដោយ​៖ រ៉ា​ម៉ន / ព្រះវិហារ​៖ សម្រាប់​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ មាន​គម្រោង​ត្រៀម​ទុក​រួចស្រេច​ហើយ នៅពេល​ដែលមាន​បញ្ហា​ដាច់​ផ្លូវ ដាច់​ស្ពាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន នា​រដូវវស្សា​ខាងមុខ​នេះ គឺ​មិនឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជួប​បញ្ហា​នោះទេ​។​នេះ​ជា​បញ្ជាក់​ឱ្យដឹង​របស់លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ កាលពី​ចុងខែ​មីនា​នេះ​។​

​លោក សំ លាង​ទ្រី បានបញ្ជាក់​ទៀតថា ជា​ទិសដៅ​សម្រាប់​រដូវវស្សា​នេះ មន្ទីរ​បាន​ត្រៀម​រួចហើយ សូម្បីតែ​ស្ពាន​ដាច់​ក៏​យើង​មានការ​ត្រៀម​ទុក​ដែរ​មានន័យ​បើ​ដាច់​ស្ពាន​ត្រង់ណា​យើង​ចុះទៅ​ដោះស្រាយបាន​លឿន​និង​ភ្លាមៗ មិនឱ្យ​មានការ​ស្ទះ​ចរាចរ​យូរ​ពេល​នោះទេ​។ លោក សំ លាង​ទ្រី បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​ការងារ​ខាងលើនេះ មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​មាន​ក្រុមការងារ ៦​កង ដើម្បី​បំពេញការងារ​របស់​ខ្លូន​ឱ្យបាន​ល្អប្រសើរ​និង​ទាន់ពេលវេលា​។​

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ឱ្យដឹង​បន្ថែមទៀតថា ចំពោះ​បញ្ហា​ផ្លូវ​នៅក្នុង​មូលដ្ឋាន​ខេត្តព្រះវិហារ បើ ខូច ស្រុត ឬ​មាន​គ្រលុក​បន្តិច យើង​ធ្វើការ​ជួសជុល​តែម្តង​មិនឱ្យ​មាន​បញ្ហា​ដល់​អ្នកដំណើរ​ឡើយ ទោះបី​ផ្លូវ​នោះ​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ក្តី​។ ក្រុមការងារ​នេះ មាន​កៅស៊ូ​ខូ​ល​ម៉ិច​សម្រាប់​អ៊ុត​លើផ្លូវ​មាន​គ្រលុក​ភ្លាមៗ ដោយ​ដាក់​តាម​ម៉ូតូ​កង់​បី​៕L​