ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្តាល និង​ចៅក្រម ប្រដាល់​គុន​ខ្មែរ កម្រិត​មូលដ្ឋាន​

77
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ជួបប្រជុំ​ជាមួយ​សិក្ខាកាម ៣៥ នាក់ កាលពីពេល​ថ្មីៗ កន្លងទៅនេះ ដើម្បី​ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្តាល និង​ចៅក្រម ប្រដាល់​គុន​ខ្មែរ កម្រិត​មូលដ្ឋាន នាពេល​ខាងមុខនេះ នៅ​ទីស្នាក់ការ​របស់​សហព័ន្ធ កីឡាប្រដាល់​គុន​ខ្មែរ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

ការប្រជុំ​ជាមួយ​អ្នក​ដែល​ត្រូវ​រៀន​វគ្គ​បឋម​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​មានប្រសាសន៍ថា សហព័ន្ធន នឹង​បើក​វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្តាល និង​ចៅក្រម កម្រិត​មូលដ្ឋាន ដល់​សិក្ខាកាម ជាង ៣៥ នាក់ ដែល​មកពី​មន្ទីរអប់រំ​កាយ និង​កីឡា វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា ម្ចាស់​ក្លិប និង​គ្រូបង្វឹក ជា​ជនបរទេស ដែល​បាន​បើក​ក្លិប​ប្រដាល់​គុន​ខ្មែរ នៅ​ទូទាំងប្រទេស​កម្ពុជា​។ វគ្គ​បណ្ដុះបណ្ដាល​នោះ ធ្វើឡើង​រយៈពេល ៤ ថ្ងៃ​ដូចគ្នា នា​ដើមខែ​សីហា ដោយ​សិក្ខាកាម ចូល​សិក្សា​ក្នុង​វគ្គ​នេះ ត្រូវតែ​​មិនមាន​ក្លិប ឬ​សមាគម​ប្រដាល់​។ វគ្គ​នេះ គាំទ្រ​ថវិកា ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ នេះ​ជាការ​បោះជំហាន​ទៅធ្វើ​វិសុទ្ធកម្ម ដើម្បី​ឲ្យ​រាល់​ការប្រកួត កាន់​តែមាន​គុណភាព ហើយ​ការបារម្ភ អំពី​ទុច្ចរិត​ភាព​របស់​ចៅក្រម និង​អាជ្ញាកណ្ដាល កាន់តែ​ឃ្លាតឆ្ងាយ ពី​អារម្មណ៍​របស់​កីឡាករ និង ក្លិប ដែលជា​សមាជិក​។​

​លោក​បាន​បញ្ជាក់ថា សហព័ន្ធ នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល កម្រិត​បឋម ដល់​អាជ្ញាកណ្ដាល មន្ត្រី​បច្ចេកទេស ដែល​សិក្ខាកាម គឺ​ត្រូវតែមាន​កម្រិត​បរិញ្ញាប័ត្រ ជា​គ្រូ​អប់រំ​កាយ និង​កីឡា ជា​មន្ត្រី​ការិយាល័យ ដែល​ពាក់ព័ន្ធ​ជាមួយ​កីឡា ហើយក៏​មាន​ជនបរទេស មួយចំនួន​ដែរ​៕v

ការប្រជុំ​ជាមួយ​អ្នក​ដែល​ត្រូវ​រៀន​វគ្គ​បឋម​
#