ត្រៀម​យក​បង្គន់​មាន​ស្តង់ដារ​អាស៊ាន​ទៅ​ប្រ​គួ​ត​ប្រជែង​យក​ជ័យលាភី នៅ​ហាណូយ ២០១៩​ខាងមុខនេះ​

569
ចែករម្លែក

​ដោយ : មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ ​ក្រសួងទេសចរណ៍​កំពុង​ប្រកាស​ដល់​អ្នករកស៊ី​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ដែលមាន​បង្គន់​អនាម័យ​ប្រើប្រាស់​និង​បង្គន់​អនាម័យ​សាធារណ​: ដែល​ខ្លួន​ចាត់ទុកថា​ជា​បង្គន់​មាន​លក្ខណ​:​ស្តង់ដារ​អាស៊ាន​តាម​សូចនាករ​ដែល​ក្រសួង​បាន​ណែនាំ​អោយធ្វើ​កន្លងមក អាចមក​ដាក់ពាក្យ​នៅ​ក្រសួង​ដើម្បី​យក​បង្គន់​ទាំងនេះ​ទៅ​ប្រកួតប្រជែង​ដណ្តើម​ជ័យលាភី​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នា​ខែមករា ឆ្នាំ​២០១៩​ខាងមុខនេះ ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ប្តូរ​វេន​នៃ​វេទិការ​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៩​។​

​លោក​ ហួត ឬ​ទ្ធី ​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​គាំពារ​ទីក្រុង​ស្អាត​និង​ជំរុញ​ការប្រឡងប្រណាំង​នៃ​ក្រសួង​ទេសចរណ៍​​បាន​ប្រាប់ថា​យើង​បានកំណត់​យកតែ​បង្គន់​៥​ទេ​។ តែ​អោយ​បេក្ខភាព​ជាច្រើន​ដាក់ពាក្យ ហើយ​យើង​សម្រិតសម្រាំងយក​បង្គន់​ណា​ដែលមាន​ល​ក្ខ័​ណ្ឌ​គ្រប់គ្រាន់​ ដូច​មានចែង​ក្នុង​សូចនាករ​ដែល​ក្រសួង​បាន​ណែនាំ នោះ​យើង​អាចដាក់​ឈ្មោះ​ចូលទៅ​ប្រកួត​ជាមួយ​គេ​។​

លោក​ថា​ យន្តការ​របស់​អាស៊ាន​ឆ្នាំ​២០១៩​នេះ​តម្រូវអោយ​ប្រតិបត្តិ​ករ​រកស៊ី​លើ​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ទាមទារឲ្យធ្វើ​ប្ច្ចុ​ប្បន្ន​កម្ម​បង្គន់​អនាម័យ​ដែល​មិនទាន់មាន​ស្តង់ដារ​ត្រឹមត្រូវ អោយទៅ​ជាមាន​ស្តង់ដារ​ច្បាស់លាស់​។​ បើ​បង្គន់​អនាម័យ​គ្មាន​ស្តង់ដារ​ទេ ក្រសួងទេសចរណ៍​នឹងមិន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​អាជីវករ​រកស៊ី​សេវាកម្ម​ទេសចរណ៍​តទៅ​ទៀត​ទេ​៕B