ត្រៀម​រៀបចំ​អបអរសាទរ​ពិធី​ដ៏​សំខាន់​នៅ​ចុង​ឆ្នាំនេះ​ដោយ​កម្ពុជា​ត្រូវ​ប្រារព្វ​ពិធីបុណ្យ​ធំៗ​ចំនូ​ន​៤

633
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការបង្កើត​គណៈកម្មការ និង អនុគណៈកម្មការ​ទទួល​បន្ទុក​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក​ក៏​ដូច​ការរៀបចំ​ខួប​អនុស្សា​វ​រី​យ៏​លើក​ទី​៦៥​នៃ​ទិវា​បុណ្យ ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​ទិវា​កំណើត​នៃ​កង​យោពល​ខេមរៈភូមិន្ទ​ឆ្នាំ​២០១៨​ដែល ពិធី​សំខាន់ៗ​ខាងលើនេះ​នឹងត្រូវ​ប្រារព្វ​ឡើងជា​បន្តបន្ទាប់​នៅ​ចុង​ឆ្នាំនេះ​។​
​ ​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវតែ​ផ្សព្វផ្សាយ និង​គិតគូ​ឲ្យ​បាន​រួចរាល់​ជាមុន​ពី​ចំងាយ​សំរាប់​ពី​ធី​បុណ្យ​ទាំង​៤​នាពេលខាងមុខ​គឺ​៖​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​,​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​,​។​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​ដើម្បី​អបអរ​ខួប​២០​ឆ្នាំ​នៃ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ និង​ពិធី​រំលឹក​ខួប​អនុស្សា​វ​រី​យ៏​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​ថ្ងៃ​២​ធ្នូ​។​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​ចំនួន​៥​ដើម្បី ទទួលខុសត្រូវ​សំរាប់​ពិធីបុណ្យ​ខាងលើ​ក្នុងនោះ​មាន​៖​អនុគណៈកម្មការ​គ្រប់គ្រង​ទូក​,​កន្លែង​ស្នាក់នៅ​របស់​កីឡាករ​កីឡា​ការ​នី​និង​ទីលាន​ប្រណាំងទូក​។​អនុគណៈកម្មការ​ការពា​រ​សន្តិសុខ​របៀបរៀបរយ សណ្តាប់ធ្នាប់​សង្គម ចរាចរ សង្គ្រោះ​ទូក​លិច​និង​អ្នកជំងឺ​។​អនុគណៈកម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ជីវភាព​។​អនុគណៈកម្មការ​រៀប​ចំ​វេទិការ តុបតែង​លំអរ សោ​ភណ្ឌ​ភាព អនាម័យ​និង​អគ្គីសនី និង​អនុគណកម្មការ​ផ្សព្វផ្សាយ​ព​ត៏​មាន សិ​ល្បះ​និង​ប្រទីប​។​
​ជាមួយគ្នា​នោះ​លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​មានការ​ផ្តោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ របៀប​រៀប រយ​សាធារណៈ​,​បញ្ហា​ចរាចរ​,​ការលក់ដូរ​ត្រូវតែ​រិត​បន្តឹង និង​មាន​សណ្តាប់ធ្នាប់​ដើម្បី​ឆ្ពោះទៅរក​ការ​ប្រារព្វ​ពិធីបុណ្យ​ជាតិ​សំខាន់​ខាងលើ​ឲ្យ​ប្រកបដោយ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ​។​លោក​អភិបាល​បន្តថា​៖​អនុគណៈកម្មការ​និ​មួយៗ​ត្រូវ​ប្រជុំ ពិភាក្សា​លំអិត និង​មានការ​ទទួលខុសត្រូវ​រៀងៗ​ខ្លួន​។​ចំពោះ​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី​ក្នុង​រយះពេល​ប្រារព្វ​ពិធីបុណ្យ​គឺ​ត្រូវដាក់​វេន​ប្រចាំការ និង​មិន​អនុញ្ញាតិ​ឲ្យ សុំច្បាប់​ឈប់សំរាក​ឡើយ​។​
​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា​៖​ចំនួន​ទូក​ដែល​ត្រូវ​ចូលរួម​ប្រកួត​នាពេលខាងមុខ​គឺ​មិនតិចជាង​ឆ្នាំទៅ​នុះ​ទេ​។​ដោយឡែក​ទូក​រាជធានី​ភ្នំ ពេញ​ឆ្នាំនេះ​មាន​ចំនួន​៤២​ទូក​ខណៈ​ឆ្នាំទៅ​មានតែ​៣៩​ទូក​ប៉ុណ្ណោះ​៕