ត្រៀម​អណ្ដូង​ជាង​២០​ដើម្បី​បង្ការ​ខ្វះ​ទឹក​កំឡុង​ពេលដែល​កម្ពុជា​កំពុង​ទទួល​រលក​កម្ដៅ​

102
ចែករម្លែក
  • 13
    Shares

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ខេត្តមណ្ឌលគិរី​តាមរ​យៈ​សាខា​កាកបាទក្រហមកម្ពុជា​ត្រៀម​នឹង​ផ្ដល់​អណ្តូងទឹក​ជាង​២០​ដល់​ប្រជាពលរដ្ឋ​គ្រា​ដែល​ខេត្ត​មួយ​នេះ​កំពុងតែ​ជួប​រឿង​និង​ការខ្វះ​ទឹក​នៅតាម​បណ្ដា​ស្រុក​មួយចំនួន​។​

ការ​ថ្លែង​បែបនេះ​ដែល​មន្ត្រីជាន់ខ្ពស់ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ ចុះ​ត្រួតពិនិត្យ អណ្ដូងទឹក​មួយចំនួន នៅក្នុង​ស្រុក​កោះ​ញែក ដែល​កំពុងតែ​ជួប​បញ្ហា​។​ការចុះ​ត្រួតពិនិត្យ​នោះដែរ​គឺ​ដឹកនាំ​ដោយ លោក​អាន សុ​ឃីម នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត កាលពី​ថ្ងៃទី​១៥​ខែ​មិនា ឆ្នាំ​២០១៩​។

​លោក​អាន សុ​ឃីម នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត មណ្ឌលគិរី ថ្លែងថា ក្រោយ​ពេលដែល ត្រួតពិនិត្យ​ទៅលើ​អណ្ដូងទឹក ចំនួន​៩​គ្រឿងក្នុង​ឃុំ​ស្រែ​ហ៊ុយ ក្រុមការងារ​បាន​រក​ឃើញថា អណ្ដូងទឹក​ទាំងនោះ គឺមាន​ការខូចខាត​គ្រឿង​បរិក្ខារ មួយចំនួន ដែល​តម្រូវឱ្យ មានការ​ក​ម្ម៉​ង់​ទិញ គ្រឿង​ដែល​ខូច​នោះ​យកមក​ប្ដូរផ្លាស់​ដើម្បី​ប្រើប្រាស់​បន្ត​។​លោ​កថា​ចំពោះ​អណ្ដូងទឹក​ដែល​បាន​ត្រួតពិនិត្យ គឺ​ពុំទាន់​រីង​ទឹក​នោះទេ ដោយ ប្រជាពលរដ្ឋ​ក្រោយ​ការជួសជុល​រួច​គឺអាច​បន្ត​ការប្រើប្រាស់​ដូច​ធម្មតា​។

​លោក​អាន សុ​ឃីម នៅ​បន្តទៀតថា ផ្អែក​តាម​ការ ពិនិត្យ​ជាក់ស្ដែង​ត្រពាំង​បឹងបួរ​នៅ​ឃុំ​ស្រែ​ហ៊ុយ​ទាំងមូល គឺ​បាន​រីង​ហួតហែង អស់​ទៅហើយ ។​បញ្ហា​នេះ អាចមកពី​ការបើក​ទំនប់ ដើម្បី​ធ្វើស្រែ ក្នុង​មួយ​រដូវ​បី​ដង របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខាងលើ បូក​រួមទាំង​គ្រោះធម្មជាតិ​ផង​នោះ​។​

​មន្ត្រីជាន់ខ្ពស់ នៃ​ស្ថាប័ន​មនុស្សធម៌ រូបនេះ​នៅ​បន្តទៀតថា នៅក្នុង​ខេត្តមណ្ឌលគិរី​ទាំងមូល មានស្រុក​ចំនួន​២​ដែល​ប្រឈម​ទៅនឹង​ការខ្វះខាត​ទឹក​ជាងគេ​ក្នុងនោះ​មាន​ឃុំ​ស្រែ​ឈូក​របស់​ស្រុក​កែវ​សីមា និង​ឃុំ​មួយចំនួនទៀត នៅក្នុង​ស្រុក​កោះ​ញែក​។​នៅក្នុង​ឆ្នាំ ២០១៩ នេះ ឃុំ​ស្រែ​ឈូក លោក​ទទួល​ព័ត៌មាន​ថា​និង​ស្នើសុំ​មក​សាខា​កាកបាទក្រហមកម្ពុជា​ចំនួន​១២​អណ្ដូង​។​

​លោក​បញ្ជាក់ថា​កាកបាទក្រហមកម្ពុជា​គិតពី​ឆ្នាំ​២០១១​មកដល់​បច្ចុប្បន្ន​អណ្តូងទឹក​ចំនួន​១៩៣​គ្រឿង​ទៅហើយ​បានផ្តល់​ជូន​ពលរដ្ឋ​ទូទាំង​ខេត្តមណ្ឌលគិរី​ក្នុងនោះ​កាកបាទក្រហម​ផ្ទាល់​១១៨​និង​ស្រះ​១​។​គម្រោង​របស់​ដា​ណឺ​ម៉ាក់​ចំនួន​៧៥​អណ្តូង ។​

នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា ក្នុងទិសដៅ​ឆ្នាំ​២០១៩​នេះ​គឺ​តប​តាម​ការស្នើសុំ​គឺ​ត្រៀម​អណ្តូង​ចំនួន​១២​ដល់​ស្រុក​កែវ​សីមា​។​កោះ​ញែក​ចំនួន​៧​អណ្តូង​ដើម្បី​ឆ្លើយតប​ជាមួយ​គ្រោះរាំងស្ងួត​ដែល​កម្ពុជា​ក៏ដូចជា​ខេត្តមណ្ឌលគិរី​កំពុង​ជួបប្រទះ​នេះ​៕S/​