ត្រេ​ន អា​ឡិ​សាន​ដឺ អា​ណុល ចាប់អារម្មណ៍​ក្លិប​បា​សេ​ឡូ​ណា

85
ចែករម្លែក

កីឡាករ ត្រេ​ន អា​ឡិ​កសាន​ដឺ អា​ណុល (Trent Alexander Arnold) របស់​ក្លិប លី​វឺ​ភូ​ល​(Liverpool )​ប្រហែល​ជាមាន​ចំណែក​ក្នុងការ​បំបាក់​ក្រុម បា​សេ​ឡូ​ណា​(Barcelona) កាលពី​រដូវ​កាល​មុន​។​
​ ​
អា​ណុល គឺជា​កីឡាករ​សំខាន់​ដែល​បាន​ជួយ​ក្រុម Liverpool យកឈ្នះ​ក្រុម Barcelona ៤-៣​ទាំង​ជើង​ទី​១​និង​ទី​២ កាលពី​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន លី​ក​រដូវ​កាល​មុន​។​
​ ​
​ខ្សែការពារ​រូបនេះ​បាន​បង្កើត​ឱកាស​រកបាន​គ្រាប់​បាល់​ទី​២​សម្រាប់​ក្រុម​Liverpool ដែល​រកបានគ្រាប់​បាល់​ដោយ​កីឡាករ ជី​នី វី​ណា​ល​ឌុ​ម (Gini Wijnaldum) ។​
​ ​
ក្រុម Liverpool ឈ្នះ​ក្រុម Tottenham Hotspur ២-០ នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ហើយ​នៅពេលនេះ ក្រុម Liverpool ជិត​នឹង​លើក​ពាន​ជើងឯក​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។
​ ​
ប៉ុន្តែ​ស្របពេល​កីឡាករ​រូបនេះ​នៅ​បន្ត​លេង​ជាមួយ​ក្លិប Liverpool អា​ណុល សារភាពថា ខ្លួន​ហាក់ដូចជា​ចាប់អារម្មណ៍​ចំពោះ​ក្លិប Barcelona ផងដែរ អំឡុង​បទ​សម្ភាស​ជាមួយ ទស្សនា​វ​ដ្តី GQ ។​
​ ​
នៅពេល​សួរនាំ​ថា​តើ​មាន​ក្រុម​ណា​ផ្សេង​ក្រៅពី​ក្រុម​Liverpool​ឬ​យ៉ាងណា​នោះ​? កីឡាករ​រូបនេះ បាន​និយាយថា “​ធំធាត់​ឡើងជា​មួយ​ក្លិប​សែ​ល​ទិច ប៉ុន្តែ​នៅពេលនេះ​ដោយសារតែ​ទំនាក់ទំនង ជាមួយ ស្ទេ​វិ​ន ជឺ​រ៉ា​ដ ខ្ញុំ​ប្រហែលជា​នៅ​កណ្តាល​។​
​ ​
​អា​ណុល បន្តថា “​ប៉ុន្តែ​ខ្ញុំ​ចង់​និយាយថា ក្រុម​ក្រៅពី Liverpool គឺ​ក្រុម Barcelona ។ ខ្ញុំ​មាន អារម្មណ៍​ថា ពួកគេ​មានតម្លៃ​ដូចគ្នា​និង​ការជឿជាក់​ដូចជា​ក្រុម Liverpool ផងដែរ​”​។​
​ ​
​អ្នកគាំទ្រ​ក្រុម​ហង្ស​ក្រហម Liverpool បារម្ភ​ថា អា​ឡិ​កសាន​ដឺ អា​ណុល អាច​នឹង​ផ្ទេរ​ទៅ​ចូល រួមជាមួយ​ក្លិប​យក្ស Barcelona នៅពេល​ណាមួយ​ក្នុង​អាជីព​របស់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ត្រេ​ន អា​ឡិ​កសាន​ដឺ អា​ណុល (Trent Alexander Arnold)