ត្រ​ចៀ​កាំ បង្អួត​ចម្ការ​ទំពាំងបាយជូរ​នៅ​ប្រទេស​បារាំង​តម្លៃ​រាប់លាន​ដុល្លារ​

380

​វា​មិនមែនជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​អ្វី​ទេ​សម្រាប់​តារា​ល្បីៗ ក្នុង​ការបើក​មុខរប​រ​ផ្សេងៗ​ទៀត​ក្រៅពី​អាជីព​សិល្បៈ​។​

​ប៉ុន្តែ​វា​ហាក់បីដូចជា​តារា​សម្តែង​ស្រី​ជនជាតិ​ចិន​នាង វី​ក​គី ចូ​វ ឬ ហៅថា ត្រចៀកកាំ គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​ដែលមាន​ប្រជាប្រិយភាព​បំផុត នៅពេល​និយាយ​អំពី​ការវិនិយោគ​។​

​រូបថត​នៃ​ចម្ការ​ទំពាំងបាយជូរ​ដ៏​ប្រណិត​របស់​នាង ហៅថា ចម្ការ Château Monlot, St-Emilion Grand Cru ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​ប័​រ​ដូ (Bordeaux) ត្រូវបាន​បង្ហាញ​នៅលើ​ទំព័​រវេ​ប​សាយ Weibo ផ្លូវការ​របស់​ចម្ការ​ខាងលើ​។​

​នៅក្នុង​រូបភាព បុគ្គលិក​នៅ​ចម្ការ​ទំពាំងបាយជូរ​អាច​ត្រូវបាន​មើលឃើញ​កំពុង​ប្រឹងប្រែង​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ​។

​ដូច​ការរំពឹងទុក​អ៊ីចឹង ផ្នែក​ខាងក្រៅ​របស់​ចម្ការ​ទំពាំងបាយជូរ​មាន​លក្ខណៈ​ដូច​ទៅនឹង​លំនៅដ្ឋាន​បែប​បុរាណ​របស់​ជនជាតិ​បារាំង​។​

​រួមជាមួយ​ស្វាមី​ជា​សហគ្រិន ឈ្មោះ ហួង យូ ឡុង ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​ចំណាយ​ប្រាក់​ចំនួន ៤ លាន​អឺរ៉ូ (៤,៧៨ លាន​ដុល្លារ​អាមេរិក​) នៅលើ​ដីចម្ការ​ទំហំ ៧ ហិកតា នៅ​ភាគខាងត្បូង​ប្រទេស​បារាំង​តាំងពី​ឆ្នាំ ២០១១​។​

​នៅពេល​លក់​ចម្ការ Monlot អតីត​ម្ចាស់​ចម្ការ លោក បឺ​ណាត រី​វ៉ាល់ បាន​ប្រាប់​វេ​ប​សាយ​ផ្សព្វផ្សាយ​ស្រា​ដ៏​ល្បី Decanter.com ថា នាង​ចូ​វ​បង្ហាញ​ការស្រឡាញ់ “​អស់ពី​បេះដូង​” សម្រាប់​ចម្ការ​នេះ ដូចដែល​គាត់​ធ្លាប់មាន នៅពេល​គាត់​បាន​ទិញ​វា​នៅ​ឆ្នាំ ១៩៩០​។​

​តារា​សម្តែង​ជោគជ័យ​បំផុត​រូបនេះ​បានចាប់ផ្តើម​លក់​ស្រា​ល្បីឈ្មោះ​ពី​ចម្ការ Bordeaux Château Monlot របស់​នាង​នៅ​ឆ្នាំ ២០១៥ ដោយ​ផ្តល់ជូន​ទាំង​ជម្រើស​តម្លៃ​ខ្ពស់ និង​តម្លៃ​សមរម្យ​។​

​នាង​ចូ​វ មិនមែន​តារា​ល្បី​តែ​ម្នាក់ ដែលមាន​ចម្ការ​ទំពាំងបាយជូរ​នោះទេ​។ អតីត​អ្នកលេង​កីឡាបាល់បោះ​លោក យ៉ាវ មីង និង​តារាភាពយន្ត ខា​រី​ណា លូ ក៏ត្រូវ​បាន​គេ​និយាយថា​ស្ថិតនៅក្នុង​ឧស្សាហកម្ម​ស្រា​ទំពាំងបាយជូរ​ផងដែរ​។​

​ត្រចៀកកាំ បាន​ប្រាប់​សារព័ត៌មាន DecanterChina.com នៅ​ឆ្នាំ ២០១៥ ថា “​ស្រា​កាន់​តែមាន​សារៈសំខាន់​នៅក្នុង​របៀប​រស់នៅ​ចិន​”​។​

​ត្រចៀកកាំ​និយាយទៀតថា “​វា​ជា​ការល្អ​ណាស់​ក្នុងការ​ចែករំលែក​ស្រា​ជាមួយ​មិត្តភក្តិ​។ វា​ជា​អ្វីមួយ ដែល​ខ្ញុំ​ធ្វើ​គ្រប់ពេល​”៕ ដោយ៖ កញ្ញាដាលីស

នាង​ត្រចៀកកាំ បង្អួត​ចម្ការ​ទំពាំងបាយជូរ​នៅ​បារាំង តម្លៃ​ជិត ៥ លាន​ដុល្លារ