ត្លុក​នយោបាយ សម រង្ស៊ី សម្តែង​មួយ​រឿងនេះ​…​ឆ្កួត​សុទ្ធ​!

1078
ចែករម្លែក

នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិ ការ​អន្តរជាតិ​ប្រកាស​ចេញ​សេចក្តីថ្លែងការណ៍ ស្តីពី​វិធានការ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ហើយ​១០​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​១៣ ខែធ្នូ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុម័ត សេចក្តីស្នើច្បាប់ ស្តីពី​វិសោធនកម្ម មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ក្នុង​មាត្រា​នោះបាន​ចែង​អំពី​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព នយោបាយ​នឹង​អាច​ទទួលបាន​នូវ​សិទ្ធ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​បន្ទាប់ពី​ផុត រយៈពេល​នៃ​ការហាមឃាត់ ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី ដែល​បុគ្គល​នោះ ត្រូវបាន​ផ្តល់នូវ​នីតិសម្បទា​ឡើងវិញ ដោយ​ព្រះមហាក្សត្រ​តាម​សំណើ​របស់ នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​ក្រសួងមហាផ្ទៃ ។ ក្រោយ​ការធ្វើ វិសោធនកម្ម​ច្បាប់​នេះ យើង​ឃើញថា ផ្ទៃក្នុង​ពួក​ប្រឆាំង​បាន​ជ្រើស​យក​ជម្រើស​ផ្សេងៗ​គ្នា ប៉ុន្តែ សម រង្សី និង​បក្សពួក ដែល​អត់​ជម្រើស បាន​ធ្លាក់​ក្នុង​សភាព​ស្លន់ស្លោ និង​បានប្រកាស​ចេញ​ដោយ​ត្រង់ៗ​ថា អ្នកណា ក៏ដោយ​ដែល​ដាក់ពាក្យ​សុំ​ឲ្យ​ផ្តល់​នីតិសម្បទា​ឡើងវិញ គឺជា​ជន​ក្បត់ជាតិ ។
​ ​
ជា​ត្លុក​នយោបាយ​ម្នាក់​ដែល​មនុស្សម្នា​គេ​លែង​ចាប់អារម្មណ៍ ឬក៏​ជា​ជន​ចំកួត​នយោបាយ​ម្នាក់ ដែល​មិនមាន​ឥទ្ធិពល​ក្នុង​ឆាកនយោបាយ បាត់​ការចាប់អារម្មណ៍​ពី​អន្តរជាតិ បាត់​ការលែង ចង់​ដឹងឮ លែង​ចង់ ឃើញ លែង​ចង់​ស្តាប់ និង​លែង​ចង់​ស្គា​ល់ពី​សំណាក់​អ្នក​ដែល​ធ្លាប់​គាំទ្រ នៅក្នុង​ប្រទេស សម រង្សី ក៏​ខិតខំ គោះ​ប៉ោត ទូងស្គរ បន្លឺសំឡេង​ជាថ្មី ជា​សំឡេង​ដ៏​អស់សង្ឃឹម ។ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្លុក​នយោបាយ សម រង្ស៊ី បាន​បង្ហោះ​ឯកសារ​ក្លែងក្លាយ​មួយ ដោយ​បន្លំ​ថា​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​គោលបំណង ញុះញង់​អុចអាល​ឲ្យ​មានការ បែកបាក់​នៅ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ។ វា​មិនមែនជា​លើក​ទី​១​ទេ សម រង្ស៊ី ធ្លាប់​លេងល្បែង​នេះ​ច្រើនដង​ណាស់​មកហើយ ។ ជននេះ និង​បក្សពួក​ធ្លាប់​បង្ហោះ​ព័ត៌មាន​ថា សម្តេច ជា ស៊ីម ទទួលមរណភាព ក្នុងពេលដែល​សម្តេច​នៅមាន​ជីវិត​នៅឡើយ ។ គេ​ធ្លាប់​បំភ្លៃ​ព័ត៌មាន​ថា សម្តេច​តេ​ជោ ហ៊ុន សែន មាន​ជម្ងឺ​ធ្ងន់ធ្ងរ​ស្លាប់​មួយ​ចំហៀង​ខ្លួន បាត់បង់​សមត្ថភាព​ការងារ​ក្នុងពេលដែល​សម្តេច​កំពុងតែ​បំពេញការងារ​យ៉ាងសកម្ម​ក្នុងការ ដឹកនាំ​រាជរដ្ឋាភិបាល ដោយ​ជោគជ័យ ។ មិន​ត្រឹមតែ​ជោគ ជ័យ​ក្នុង​វិស័យសេដ្ឋកិច្ច និង​ការបរទេស​ទេ ប៉ុន្តែ​គឺ​ជោគជ័យ​ក្នុងការ​រក្សាបាន​សុខសន្តិភាព​ជូន​ប្រជាជន​វាយបំបាក់​ឲ្យ ទន់​លោង​រលាយ​ទាំងស្រុង​នូវ​ចលនា​បដិវត្តន៍​ពណ៌​រហូតដល់​រំលាយចោល​គណបក្ស​សង្គ្រោះ​ជាតិ ក្លាយទៅជា​ផេះ កឹម សុខា ត្រូវ​ជាប់គុក​។ ឯ​សម រង្សី រត់ចោលស្រុក​គេច​ពី​ច្រវាក់ គេច​ពី​គុក​រហូត មកដល់​សព្វថ្ងៃ ។​
​ ​
ធ្លាក់​ក្នុងស្ថានភាព​បាត់បង់​ម្ចាស់ការ និង​អស់សង្ឃឹម​កាន់តែខ្លាំង រឿង​អី​ក៏ សម រង្សី ហ៊ាន​ធ្វើ​ដែរ ។ ប៉ុន្តែ​ការធ្វើ​រឿង​មួយ​នេះ មិនមែន​ត្រឹមតែ​បង្ហាញ​ឲ្យ​ឃើញថា សម រង្សី កាន់តែ​ឆ្កួត​ទេ ប៉ុន្តែ​វា​ហួស​ពី​ឆ្កួត​រាប់ រយ​ដង​ទៅទៀត ។ មាន​ទម្ងន់​អី​? មាន​ភស្តុតាង​អី​? មាន​ទឡ្ហីករណ៍​អី​? ហើយ​មានសង្ឃឹម​ប៉ុន្មាន​ទៅ ដែល​ហ៊ាន​ក្លែង​ឯកសារ​យកមក​បង្ហោះ​មួលបង្កាច់ ប៉ុនប៉ង​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ។
​ ​
​ពេលនេះ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​រឹងមាំ ពោលគឺ រឹងមាំ​ជាង​ពេលណាៗ​ទាំងអស់ ។ គណបក្ស​មួយ​នេះ មិនដែល​ដឹកនាំ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ទៅក្នុង​គ្រោះមហន្តរាយ និង​ភាព ចលាចល​ម្តងណា​ឡើយ ។ ផ្ទុយទៅវិញ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ខាង​នយោបាយ​របស់ គណបក្ស បានធ្វើ​ឲ្យ​ទប់ស្កាត់​ទាន់ ពេលវេលា​នូវ​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​ដែល​បណ្តាលមកពី​ចលនា បដិវត្តន៍​ពណ៌ ដឹកនាំ​ដោយ សម រង្សី និង កឹម សុខា ។ ប្រជាជន​កម្ពុជា​ភាគច្រើន​លើសលប់ ទទួលស្គាល់​សមត្ថភាព​ដឹកនាំ​គ្មាន​គូ​ប្រៀប​របស់ គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​បាននាំគ្នា​ចេញ ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស ដើម្បី​ពួកគេ​ទទួល​បានមក នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ ។ ប្រជាជន​ភាគច្រើនបំផុត​បាននិងកំពុង​ទទួល​ផល​ផ្លែផ្កា​ពី​ការអនុវត្ត​កម្មវិធី នយោបាយ​របស់​គណបក្ស និង​រាជរដ្ឋាភិបាល ហើយ​ពួកគេ​កំពុង​រស់នៅ​ប្រកបដោយ​ភាព​សុខដុម រម​នា​ក្នុង​សង្គមជាតិ ដ៏​ស៊ី​វិ​ល័យ​មានការ​គោរព​សិទ្ធមនុស្ស និង​ការអនុវត្ត​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​យ៉ាង​ទូលំទូលាយ​បំផុត ។​
​ ​
តើ សម រង្សី ទើបតែ​ងើប​ចេញពី​ក្រហែង​ណា​មក បានជា​មើលមិនឃើញ​ហើយ​មិន​យល់​ពី អ្វី​សោះ យ៉ាងនេះ ។ គណបក្ស​ខ្លួនឯង​រលំរលាយ ចែក​ចាន ចែក​ឆ្នាំង ចែក​បង្វេច​គ្នា​រត់​ប្រាស់​អាយុ រកតែ​ទីជម្រក ច្រក​សឹង​មិនបាន បែរជា​មក​បង្ហោះ​ក្រដាស​មួយ​សន្លឹក​សរសេរ​មិន​ទាំង​ត្រូវ​ជ្រុង​ផង ហើយ​ដេក​យល់សប្តិ​ថា គណបក្ស​ប្រជាជន​នឹង​បែកបាក់​គ្នា ។ ពិបាក​បំផុត គឺ​ពន្យល់​មនុស្ស​ឆ្កួត ឲ្យ​យល់បាន​ត្រឹមត្រូវ​ដូច​មនុស្ស​ជា ។ ប៉ុន្តែ​ទោះជា​ឆ្កួត​ដល់​កម្រិតណា ក៏ សម រង្សី អាច​គិត ឃើញ​បន្តិចបន្តួច​ដែរ​ថា គ្មាន​អ្នក​គេ​ល្ងង់​លោត​ចោល​សំពៅ​ទៅ​តោង​សំណាត់​ដើម​ចេក ដែល​អណ្តែត​អត់​កោះ​អត់​ត្រើយ​កណ្តាល​មហាសាគរ​នោះទេ ៕ ដោយ​: លី​ទួង​