ត​ខ្សែភ្លើង​ឆក់​ត្រី​កាន់​ចំ​មុខតំណ​ឆក់​ស្លាប់​ខ្លួនឯង​

1249
ចែករម្លែក

​ដោយ : គ្រញូង​ / ​បាត់ដំបង ៖ ​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​ត​ខ្សែភ្លើង​ឆក់​ត្រី​ហើយ​កាន់​ចំ​មុខតំណ​ឆក់​ស្លាប់​ខ្លួនឯង​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​ចំណុច​វាលស្រែ​ក្នុង​ក្រុមទី​១៣​ភូមិ អូរ​តា​គាំ​១​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​កាលពី​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៨​។​

លោក​វរសេនីយ៍ឯក​ប៉ាង ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ជន​រង​​គ្រោះ​ឈ្មោះ ង៉ែត ប៊ុន​រ៉េត ភេទ​ប្រុស​អាយុ​៤៩ ឆ្នាំ​នៅ​ក្រុមទី​១៣​ភូមិ​អូរ​តា​គាំ​១​សង្កាត់​ទួល​តា​​ឯក​ក្រុង​.​ខេត្ត បាត់ដំបង​។​

លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា​មូលហេតុ ដោយសារ​ជនរងគ្រោះ​បាន​ត​ខ្សែរ​ចរន្ត​អគ្គីសនី​យកទៅ​ឆក់​ត្រី​ហើយកាន់​ចំ​មុខដំណរ​ខ្សែភ្លើង​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ខ្លួនឯង​។​ យោងតាម​ការបញ្ជាក់រ​បស់​ឈ្មោះ​មុត ស៊ី​ណា ភេទ​ស្រី អាយុ​៤០​ឆ្នាំ​ ដែលជា​ប្រពន្ធ បានបញ្ជាក់ថា នៅ​ថ្ងៃទី​២៦ ​ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង ៣០​នាទី​យប់​ប្ដី​របស់ខ្លួន​បាន​ត​ខ្សែភ្លើង​ចេញពីផ្ទះ​យកទៅ​ឆក់​ត្រី​នៅ​វាលស្រែ​ខាងជើង​ផ្ទះ​ជាមួយ​ឈ្មោះ​លុច ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ ២២​ឆ្នាំ​នៅ​ជិតគ្នា​។​ លុះដល់​ម៉ោង​២ រំលង​អា​ធ្រា​ត្រ​ស្រាប់តែ​​ឈ្មោះ ស​ម្ភ​ស្ស បាន​រត់​មក​ប្រាប់ថា ប្ដី​របស់ខ្លួន​បាន​ឆក់​ខ្សែភ្លើង ហើយក៏​បញ្ជូនទៅ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​ព​២​តែម្ដង​។​ មកទល់នឹង​ព្រឹក​ឡើង​ថ្ងៃទី ២៧ មិថុនា ​វេលា​ម៉ោង​៩​ព្រឹក ​ប្តី​របស់ខ្លួន​បាន​ដាច់ខ្យល់​ស្លាប់​។​

ឈ្មោះ​លុច ស​ម្ភ​ស្ស ភេទ​ប្រុស​អាយុ​២២​ឆ្នាំ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​នៅ​ថ្ងៃទី​២៦ ​ខែ​​មិថុនា ​ឆ្នាំ​២០១៨ ​វេលា​ម៉ោង​១០​និង​៣០​យប់​​ខ្លួន​បាន​ទៅ​ឆក់​ត្រី​នៅ​វាលស្រែ​ខាងជើង​ផ្ទះ​ជាមួយ​ឈ្មោះ​រ៉េត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​
​នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់​​ដំបង​ពេលនោះ​ស្រាប់តែ​ឆក់​គាត់​ដួល​ខ្លួន​ក៏​ស្ទុះ​ទៅ​ជួយ​រួច​ហើយក៏​រត់​មក​ហៅ​អ្នកភូមិ​អោយជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព​២​តែម្ដង​។​

ដោយ​ឃើញ​សភាព​ដូចនេះ​កំលាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង បានសហការ​ជាមួយនិង​ប៉ុស្តិ៍ រដ្ឋបាល និង​លោក​មេភូមិ បង្កើតជា​ក្រុម​គណៈកម្មការ​មួយ ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទីកន្លែង​កើតហេតុ​និង សាកសព ដោយ​ទទួលបាន​លទ្ធផល​ដូច​ខាង​​ក្រោម​សាកសព ​ស្ថិតក្នុង​លក្ខណៈ​ក្នុង​សំ​​លៀក​បំពាក់​ខោជើងវែង​ពណ៌​ប្រផេះ​ពាក់អាវ​ដៃខ្លី​ចំរុះ​ពណ៌ ។​ សភាព​រាងកាយ​ទាំងមូល​គ្មាន​ស្លាក​ស្នាមរបួស ​ប៉ុន្តែ​នៅត្រង់​ម្រាម​ចង្អុលដៃ​ខាងស្ដាំ​មាន​ស្នាម​ជាំ​ខ្លោច​ដាច់​រលាត់ស្បែក​មួយកន្លែង​។​ ​ចំពោះ​ករណីនេះ​​អាច​វាយតម្លៃ​បាន​ថា​ជនរងគ្រោះ​ពិតជា​អាច​បាន ស្លាប់​ដោយសារ​ត​ចរន្ត​អគ្គីសនី​ខុស​បច្ចេកទេស​ទើប​បណ្ដាល​អោយ​ឆក់​ស្លាប់ ពិតប្រាកដ​មែន​។​

ក្រោយពី​ធ្វើការ​ពិនិត្យ​រួច​យើង​បានធ្វើ​ការប្រគល់​សាកសព​អោយទៅ​ឈ្មោះ មុត សុ​ី​ណា​ភេទ​ស្រី​ដែល​ត្រូវជា​ប្រពន្ធ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕B

​ជនរងគ្រោះ​ស្លាប់​ដោយ​ឆក់​ត្រី​ខុស​បច្ចេកទេស​