ថតរូប​ពោះ​បង្ហោះ​រាល់​សប្តាហ៍​ដើម្បី​តាមដាន​ការលូតលាស់​របស់​កូនភ្លោះ​ទាំង ៣

340

​ស្ត្រី​ម្នាក់​ដែល​កំពុង​ពពោះ​កូនភ្លោះ ៣ នាក់ បាន​កត់ត្រា​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ ដោយ​ក្តី​គ្នាន់គ្នេរ​តាមរយៈ​រូបថត ដែល​គាត់​ថត​បង្ហោះ​ជាប្រចាំ​រាល់​មួយ​សប្តាហ៍​ម្តង​។

​អ្នកស្រី ម៉ា​រី​យ៉ា (Maria) អាយុ ៣៦ ឆ្នាំ​ដែល​រស់នៅ​ទីក្រុង​កូ​ប៉ិន​ហាក ប្រទេស​ដា​ណឺ​ម៉ាក ទទួលបាន​អ្នកគាំទ្រ​រហូតដល់​ទៅ​ជាង ៤៦.០០០ នាក់​តាម បណ្តាញ​ទំនាក់ទំនង​សង្គម Instagram ក្រោយពី​គាត់​បង្ហោះ​រូបថត​ខ្លួនឯង​ពពោះ​កូនភ្លោះ​ទាំង ៣​។

​គ្រួសារ​តូច​របស់គាត់​ដែលមាន​គាត់ កូនប្រុស​តូច​គួរឱ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ម៉ៃ​ឃើ​ល (Mikael) និង​ស្វាមី​ឈ្មោះ អ៊ែន​ដឺ​ស (Anders) អាយុ ៤០ ឆ្នាំ​កំពុងតែ​រង់ចាំ​សមាជិក​ថ្មី​ទាំង ៣ នាក់​ដែល​នឹង​សម្រាល​នៅ​ចុងខែ​នេះ​។ កូនភ្លោះ​ទាំង ៣ គឺ​ប្រុស​មួយ ស្រី​ពីរ​៕ ប្រែ​សម្រួល​: ខុម​