ថយន្ដ​ឡុ​ច​ស៊ី​ស​បើក​បុក​មនុស្ស​ស្លាប់​ពីរ​នាក់​នៅ​ស្រុក​បរ​កែវ​ហាក់​មាន​អា​ថ៍កំ​បាំង​

934
ចែករម្លែក

​​ដោយ​:​បាន​លុង​/​រតនគិរី​:​រថយន្ដ​ឡុ​ច​ស៊ី​ស​៣០០​មួយគ្រឿង​បើក​ទៅបុក​មនុស្ស​ពីរ​នាក់​កំពុង​ជិះ​ម៉ូតូ​បណ្ដាល​ឱ្យស្លាប់​ពីរ​នាក់​នៅ​ស្រុក​បរ​កែវ​កាលពី​យប់​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៨​។​ជនរងគ្រោះ​មានឈ្មោះ​វិ​ន​ពិចិត្រ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​៧​មក​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​និង​ឈ្មោះ​សុខុម​រតនា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជា​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​កា​ចូ​ន​ស្រុក​វ៉ឺ​ន​សៃ​ពួកគេ​មានរ​បរជា​កម្មករ​អា​ឈើ​។​

ប្រភព​បានឱ្យដឹងថា​កាល​ម៉ោងជាង​១០​យប់​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៨​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ពីរ​នាក់​ពី​កើ​តទៅ​លិច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨​។​លុះ​មកដល់​កន្លែងកើតហេតុ​គឺ​ចំណុច​ភូមិ​ទួ​យ​ឃុំ​ទី​ចាក់​ស្រុក​បរ​កែវ​ក៏ត្រូវ​រថយន្ដ​ឡុ​ច​ស៊ី​ស​RX300​ព័រ​ណ៌​ស​មួយគ្រឿង​បើក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​ស្លាប់​ទាំងពីរ​នាក់​នៅនឹងកន្លែង​។​

​ប្រភព​បានឱ្យដឹង​ទៀ​ថា​នៅក្នុង​ហេតុ​ការ​ណ៏​នោះគេ​ឃើញ​ថយ​ន្ដ​ឡុ​ច​ស៊ី​សបាន​ក្រឡាប់​ជាច្រើន​ជុំ​ធ្វើឱ្យ​ម្ចាស់​រថយន្ដ​រងរបួស​ធ្ងន់​សង្ស័យ​គេ​បញ្ជូនទៅ​វៀតណាម​ទាំងយប់​ដើម្បី​សង្គ្រោះ​។​ចំណែក​មនុស្ស​ពីរ​នាក់​ដែល​ស្លាប់​ត្រូវបាន​គេ​ទុកចោល​ជាមួយនិង​ខ្មោច​រថយន្ដ​នៅ​ទីនោះ​រហូតដល់​ម៉ោងជាង​១០​ព្រឹក​ទើប​មាន​សាច់ញាតិ​មក​ដឹក​យកទៅ​ស្រុកកំណើត​។​
​ ​
លោក​ខាំ​ស៊ី​មេ​ប៉ូលិស​ប៉ុស្ដិ​រដ្ឋបាល​ឃុំ​ទីង​ចាក់​កាលពី​ថ្ងៃ​តិ​២៧​ខែមីនា​ឆ្នាំ​២០១៨​បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា​គ្រោះថ្នាក់​ច​រារ​ណ៏​ខាងលើ​គឺ​លោក​អត់​បានដឹង​ច្បាស់​នៅឡើយ​ទេ​ដោយសា​ពេល​កើតហេតុ​លោក​មិនបាន​នៅ​កន្លែង​។

លោក​មេ​ប៉ុស្ដិ​បាន​បន្ដ​ឱ្យដឹង​ដោយ​មិន​ប្រកដប្រជា​ថា​ក្រោយ​កើតហេតុ​លោក​ទៅដល់​ក្រោយ​គេ​គឺ​ប៉ូលិស​ជំនាញ​បាន​ដល់​មុន​ហើយ​បញ្ជូន​សព​យុវជន​ទាំងពី​នាក់​ទៅ​ទុកជា​បណ្ដោះអាសន្ន​នៅ​វត្ដ​ទីង​ចាក់​រងចាំ​សាច់ញាតិ​មក​ទទួល​។​ចំណែក​តៃកុង​រថយន្ដ​លោក​មិនបាន​បញ្ជាក់ថា​យ៉ាងណា​នោះឡើយ​ហើយ​លោក​រុញឱ្យ​សួរ​ទៅ​អធិការ​ប៉ូលិស​ស្រុក​បរ​កែវ​ទៅ​។​

​លោក​ជួប​វណ្ណ​រក្ស​អធិការ​ប៉ូលិស​ស្រុក​បរ​កែវ​បានឱ្យ​អ្នកយកព័ត៌មាន​ដឹង​តាម​ទូរស័ព្ទ​ថា​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​កើតឡើង​ដោយសា​ម៉ូតូ​បើក​បញ្ច្រាស់ទិស​រួច​បទ​កាត់មុខ​រថយន្ដ​ទើប​ម្ចាស់​រថយន្ដ​ជាន់​ប្រាង្គ​មិនទាន់​បណ្ដាលឱ្យ​បុក​រហូតដល់​ស្លាប់​តែម្ដងទៅ​។​

លោក​អធិការ​ស្រុក​បានបញ្ជាក់​ឱ្យដឹងទៀតថា​ដោយសារ​ហេតុ​ការ​ណ៏​នោះ​កើតឡើង​ក្នុង​ពេលយប់​ពុំមាន​សាក្សី​ណា​បាន​ឃើញថា​អ្នកណា​ជា​អ្នកបង្ក​ឱ្យបាន​ច្បាស់លាស់​ហើយ​ម្ចាស់​រថយន្ដ​ជា​អ្នកណា​នោះឡើយ​។​

ប៉ុន្ដែ​ប្រជាពលរដ្ឋ​នៅក្បែ​នោះបាន​បង្ហើប​ថា​តៃកុង​រថយន្ដ​បង្ក​គឺជា​កូន​របស់​មន្ដ្រីប៉ូលិស​ម្នាក់​នៅ​ខេត្ដ​រតនគិរី​។​សំណួរ​ត្រង់នេះ​លោក​អធិការ​ស្រុក​ថា​ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ដ​បង្ក​នោះ​ដើម្បី​នាំខ្លួន​ឱ្យ​ចូលមក​ដោះស្រាយ​តាមច្បាប់​៕S/

​រថយន្ដ​ឡុ​ច​ស៊ី​ស​បើក​បុក​មនុស្ស​ស្លាប់​ពីរ​នាក់​នៅ​ស្រុក​បរ​កែវ​ហាក់​មាន​អា​ថ៍កំ​បាំង​


​ ​