ថយន្តបុក​រ៉ឺម៉ក់​ដឹក​ទេសចរ​នៅ​ប្រាសាទតាព្រហ្ម អ្នករបួស​កើន​ដល់​បីនាក់​

988
ចែករម្លែក

ដោយៈ​បាយ័ន​/​សៀមរាបៈ គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត ឡិច​ស៊ី​ស​ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2C-9547 បាន​បុក​ជាមួយ​រ៉ឺម៉ក​កង់​បី​ដឹក​ភ្ញៀវទេសចរ​បណ្តាល​ឲ្យ​ភ្ញៀវ ចិន​ម្នាក់​រងរបួស​ធ្ងន់​។​តែ​នៅ​ព្រលប់​ថ្ងៃ​ដដែល​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា មាន​អ្នករងរបួស​ចំនួន​បីនាក់​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៦ ខែសីហា នេះ ស្ថិតនៅ​ចំណុច​ក្បែរ​បរិវេណប្រាសាទ​តាព្រហ្ម ក្នុង​ខេត្តសៀមរាប​។​
សមត្ថកិច្ច​ចម្រុះ​ដែល​នៅ​កន្លែងកើតហេតុ​បាន​អន្តរាគមន៍​ការពារ​កន្លែងកើតហេតុ និង នាំ​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​រ៉ឺម៉ក​កង់​បី​បាន​ដឹក​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ចំនួន​បីនាក់​មក​ទស្សនា​តាម​ប្រាសាទ​។​
​រថយន្ត​និង​រ៉ឺម៉ក់​កង់​បី​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕សរន

របួស​កើន​ដល់​៣​នាក់ ដែល​រថយន្ត Lexus​បុក​ជាមួយ​រ៉ឺម៉ក​កង់​បី​ដឹក​ភ្ញៀវ​ទេសចរណ៍​នៅ​ប្រា​សាទតាព្រហ្ម