រថយន្ត​ដឹក​ដី​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​បួស​ម្នាក់​នៅ​ក្រុង​ស្វាយរៀង​

190
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀងៈ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​មាន​តួនាទី​ជា​ប្រជា​ការពារ​ភូមិ​បាន​ស្លាប់​និង​ស្ត្រី​រួម​ដំណើរ​បាន​រងរបួស​នៅក្នុង​ករណី​គ្រោះ​ចរាចរ​ណ៏​រវាង​រថយន្ត​ដឹក​ដី​និង​ម៉ូតូ​នៅ​ក្រុង​ស្វាយរៀង​។សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ហេតុ​ការ​ណ៏​នៃ​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩ រវាង រថយន្ដ​និង​ម៉ូតូ​ទិសដៅ​ផ្ទុយគ្នា​លើផ្លូវ​ជាតិ​លេខ ១ ចន្លោះ​Km​លេខ ១២៩/១៣០ ស្ថិត​ក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។​

​ប្រភព​ដដែល​បាន​បន្តថាៈ​រថយន្ដ​បង្ក​ប្រភេទ​បែន​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សំ ទិ​ត្យ​រ៉ានី ភេទ ប្រុស អាយុ ២៩ មុខរបរ បើកបរ រស់នៅ​ភូមិ ព្រះ​ទន្លេ សង្កាត់ សង្ឃ័រ​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​។​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រះសីហនុ​១C៦៧៩១​បើកបរ​ដោយ​ឈ្មោះ​យស់​ប្រាក់​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​មុខរបរ​ប្រជា​ការពារ​ភូមិ​សំបួរ​រស់នៅ​ភូមិ​សំបួរ​ឃុំ​សំបួរ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​ស្លាប់​។​អ្នករួមដំណើរ​ឈ្មោះ នាង សន ភេទ ស្រី អាយុ ៥៣ ឆ្នាំ មុខរបរ​កសិករ​រ​ស​នៅ​ភូមិ​ឃុំ​ជាមួយគ្នា ពាក់មួក​សុវត្ថិភាព រងរបួស​ធ្ងន់​៕S/​