ថវិកាដែលសប្បុរសជនបានចូលរួមជាមួយរាជរដ្ឋាភិបាល ទទួល បានទឹកប្រាក់ជិត ៩ លានដុល្លារ

99
ចែករម្លែក

ដោយៈតារារិទ្ធៈ(ភ្នំពេញ): ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា​ មកដល់​ពេលនេះមានការចូលរួមរបស់សប្បុរសជនដែលមានថវិកាប្រមាណជិត៩លាន​ដុល្លារអាមេ៉រិក ។

ជាមួយនេះនៅចូលរដ្ឋមន្ត្រី ក៏បានសូមអរគុណចំពោះព្រះមហាក្សត្រ​សម្ដេចម៉ែ​និងសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាជួយដល់រាជរដ្ឋាភិបាល​ដែលនេះគឺជាការបង្ហាញពីទឹកចិត្តនៃការចេះស្រឡាញ់គ្នា ខ្មែរជួយខ្មែរ ។

មូលនិធិនេះយើងនឹងប្រើប្រាស់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ កូរ៉ូណា ហើយប្រសិនជាថវិកាដែលនៅសល់ពីការប្រឆាំងនឹងបង្វែរចូលទៅមូលនិធិ​គន្ធបុប្ផា ។សប្បុរសជនខ្លះបានផ្តល់ជាសណ្ឋាគារអ្នកជំងឺ ។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូ ពេទ្យ​សម្តេចតេជោប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕/Ha