ថវិកា​ចំនួន ៨​លាន​រៀល​ត្រូវបាន​ក្រុម​គណៈកម្មការ​សមាគម​ន៍​អតីតយុទ្ធជន​ប្រគល់ជូន​គ្រួសារ​សព​

238
ចែករម្លែក

ដោ​យ: បាយ័ន ​/ ​សៀមរាប: ​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុម​គណៈកម្មការ​សមា​គម​ន៍​អតីតយុទ្ធជន​ស្រុក​វ៉ារិន ដោយមាន​លោ​ស្រី អឹង ផល្លី អភិបាលរង នៃ​គណៈ​អភិបាលស្រុក​វ៉ារិន តំណាង​លោក​អភិបាលស្រុក​វ៉ារិន ជា​ប្រធានកិត្តិយស​គណៈកម្មការ​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ស្រុក​វ៉ារិន និង​ក្រុមការងារ​ទាំងអស់​បាន​យក​ថវិកា​មរណៈ​សង្គ្រោះ​ចំនួន ៨.០០០.០០០​រៀល ទៅ​ប្រគល់ជូន​គ្រួសារ​សព​អតីតយុទ្ធជន​ចំនួន ២​នាក់​នៅក្នុង​ឃុំ​ស្រែ​ណូយ​។​

​ក្រុមគ្រួសារ​ទាំងពីរ​នោះ​មាន​៖ ទី​១: គ្រួសារ​សព​លោក ពេជ្រ ពឿ​ន អាយុ ៥៨​ឆ្នាំ (​ពិកា​) ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយសារ​ជម្ងឺលើសឈាម នៅ​ភូមិ​ព្រៃ​ខ្នុរ ឃុំ​ស្រែ​ណូយ ចំនួន​៤.000.000​រៀល និង​ទី​២ គ្រួសារ​សព​លោក ថា ថុ​ន អាយុ​៦០​ឆ្នាំ (​និវត្តន៍​ជន​) ដែល​បាន​មរណៈភាព​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយសា​ជម្ងឺ សើ​ល​ឈាម នៅ​ភូមិ​គោក​វត្ត ឃុំ​ស្រែ​ណូយ ចំនួន​៤.000.000រៀល។​

​ជាមួយគ្នានេះ ក្រុមការងារ​ក៏​សូម​ធ្វើ​ការរំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ ហើយ​សូមឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់គាត់​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕