ថវិកា​ពី​ព្រឹត្តិការណ៍​កីឡា​លើ​ភ្នំ​បូកគោ​ចំនួន​៥​ពាន់​ដុល្លារ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា

168
ចែករម្លែក

ដោយ បូ​រិ​ន​/​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ អ្នកតំណាង​ថែ​សណ្ឋាគារ​ឋានសួគ៌ សុខា ដែល​បានរៀបចំ​ព្រឹត្តិការណ៍​រត់ ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​លើ​ភ្នំ​បូកគោ កាលពី​ថ្ងៃទី​២៦=២៧​ខែតុលា​កន្លងទៅ​ថ្មីៗ​នេះ​។​បាន​នាំយក​ថវិកា​សប្បុរស​ស​រុ​ប​ចំនួន​៥.០០០​ដុល្លារ​អាមេរិក និង​ទឹក​សុទ្ធ​១០០​ជូន ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ជួយ​គាំទ្រ និង​ផ្សព្វផ្សាយ​កម្មវិធី​សប្បុរសធម៌ ជាពិសេស​ជួយ​ដល់​កុមារ​កម្ពុជា​ទទួលបាន​ការព្យាបាល​។

​លោក កែវ សិទ្ធ​ប្រធាន​ផ្នែក​លក់​នៃរ​មី​យ​ដ្ឋា​ន​ភ្នំ​បូ​គោក​បានធ្វើ​ស​ន្នី​សីទ​កាសែត​ឱ្យដឹងថា​“​លោក​ឧកញ៉ា សុខ​គង់​បាន​អនុញ្ញាតអោយ​បង្កើត​ព្រឹត្តិការណ៍​កីឡា​សប្បុរសធម៌​នេះ​ឡើង​ដោយ​ថវិកា​ដែល​ប្រមូលបាន​ពី​ការរត់​ប្រណាំង​កង់​ទាំងអស់​ជួន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​និង​ប្រណាំង​កង់​លើ​ភ្នំ​បូកគោ​លើក​ទី​៦​នេះ​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែល​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។​

យើងខ្ញុំ​ជា​អ្នករៀបចំ​កម្មវិធី​បានបង្ហាញ​នូវ​សេចក្តីសង្ឃឹម​ម៉ុ​ត​មាំ​ថា​យើង​មាន​សេចក្តី​សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​ចំនួន​អ្នកចូលរួម​បា​ម​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដោយ​ឆ្នាំនេះ​បាន​កើន​ឡើងដល់​១,៦០០​នាក់​។​យើងខ្ញុំ​ជឿជាក់​យ៉ាងខ្លាំង​ថា​ចំនួន​អ្នកចូលរួម​នឹង​បន្ត​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​”​។

លោក​កែវ​សិទ្ធ​បាន​បញ្ជាក់ថា​ការរត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​និង​ប្រណាំង​កង់​លើ​ភ្នំ​បូកគោ​គឺ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​គាំទ្រ​និង​ផ្សព្វផ្សាយ​សកម្មភាព​សប្បុ​រស​ធ​ម៍​ជាពិសេស​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​ចូលរួម​ក្នុង​ស្មារតី​សាមគ្គីភាព​ខ្ពស់​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​ផងដែរ​។

​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​ដែល​បង្កើតឡើង​ដោយ សណ្ឋាគារ​ឋានសួគ៌ សុខា​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ​បាន​ជួយប្រមូល​ថវិកា​សប្បុរ​ស​ធម៌​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​សរុប​បាន​ចំនួន​២៧,៧០០ ដុល្លារ​អាមេរិក​៕S/​