ថាក់ស៊ីន​មានជំនឿថា បក្ស​ភឿ​ថៃ​នឹង​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ជាថ្មី​

2872
ចែករម្លែក

អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត ​បង្ហាញជំនឿចិត្តថាគណបក្សភឿថៃជាថ្មីទៀតនឹងវិលមកកាន់អំណាចវិញក្រោយការបោះឆ្នោតនៅឆ្នាំក្រោយបន្ទាប់ពីគណបក្សនេះត្រូវបានបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារយោធាមួយ ដែលដឹកនាំដោយមេទ័ពប្រាយុទ្ធ ចាន់អូចា។

អតីតមេដឹកនាំដែលកំពុងរត់ចោលស្រុករូបនេះបាននិយាយក្នុងពេលខួបកំណើតរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ទី២៦កក្កដាថាការប៉ុនប៉ងរបស់ ក្រុមប្រឹក្សាជាតិសំរាប់សន្តិភាពនិងសណ្តាប់ធ្នាប់(ក្រុមយោធា)ដើម្បីនៅកាន់អំណាចលែងមានការគាំទ្រហើយការគាំទ្រងាកមកខាងគណបក្សដែលលោកគាំទ្រវិញ។

លោកបានបន្តថា ប្រជាជននៅថៃកំពុងទទួលរងទុក្ខដោយសារការចំណាយលើការរស់នៅខ្ពស់តែចំណូលមិនផ្លាស់ប្តូរ។ពួកគេ(ក្រុមយោធា)នឹងចាញ់យ៉ាងអាម៉ាសដោយសារពួកគេមិនយល់ទឹកចិត្តរបស់ប្រជាជន”។

សូមបញ្ជាក់ថា គ្រួសារ មិត្តភ័ក្តិនិងអ្នកគាំទ្រលោកថាក់ស៊ីន បានរៀបចំពិធីអបអរខួបកំណើតរបស់លោកនៅក្រុងឡុងដ៍កាលពីធ្ងៃព្រហស្បតិ៍ ដែលលោកបានពណ៌នាថាជាយប់ដ៏រីករាយបំផុតនៅក្នុងជីវិតរបស់លោក៕ដោយ៖វាសនា

ដោយការបោះឆ្នោតគ្រោងធ្វើនៅឆ្នាំក្រោយ លោកថាក់ស៊ីនបាននិយាយថា បក្សភឿថៃនឹងវិលមកកាន់អំណាច