ថា​ភ្នំ​តា​ម៉ៅ​ទៅ​ធំ​ហើយ តែ​សួនសត្វ​ធំ​បំផុត​នៅ​ភ្នំពេញ​មួយទៀត​ត្រៀម​បើក​ឆាប់ៗ​

480

សួនសត្វ Phnom Penh Safari World ជា​គម្រោង​សួន​យក្ស​ដ៏​ធំ​ចំណាយ​ទុនវិនិយោគ​រហូតដល់​ជាង ១០​លាន​ដុល្លារ របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ LYP គ្រោង​នឹង​ដំណើរការ​ទីតាំង​ថ្មី​ប្រមាណ ៨០​ហិកតា នៅ​រាជធានី​ភ្នំពេញ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​តាម​ការ​ឲ្យ​ដឹង​ពី​លោក រឿង សុវណ្ណ​និ​កា ជំនួយការ​អ្នកគ្រប់គ្រង​សួនសត្វ ភ្នំពេញ សា​ហ្វា​រី ប្រាប់ Sabay ថា បច្ចុប្បន្ន​ការសាងសង់​សម្រេចបាន​ប្រហែល ៩០​ភាគរយ ហើយ​មិនយូរ​នោះ​គម្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​ក្នុងឆ្នាំនេះ​។​

​លោក​ឲ្យ​ដឹងថា សួនសត្វ​ដ៏​ធំ​មួយ​នេះ ត្រូវបាន​រើ​ពី​សួន​ចាស់​ស្ថិតក្នុង​ខេត្តកោះកុង​មកកាន់​ជាយក្រុង​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី​របស់​អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។​

​លក្ខណៈពិសេស​នៃ​សួនសត្វ​ថ្មី​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នោះ គឺ​បាន​ប្រមូលផ្ដុំ​សត្វ​គ្រប់​ប្រភេទ​ក្នុង​ទីតាំង​តែមួយ និង​បាន​បញ្ចូល​ការសាងសង់​ក្បូរក្បាច់​រចនា​ខ្មែរ នៅ​ចំ​ពីមុខ​ក្លោងទ្វារ​តំណាង​ដោយ កំពូល​ប្រាសាទអង្គរវត្ត អម​ជាមួយនឹង​ព្រៃឈើ​រាប់សិប​ហិកតា​។ នេះ​បើតាម​ជំនួយការ​អ្នកគ្រប់គ្រង​បញ្ជាក់​។​

​គម្រោង​សាងសង់​រួមមាន​៖ -​សាល​សំដែង​សត្វ​ស្វា -​សាល​សំដែង​សត្វ​បក្សី -​សាល​សំដែង​សត្វ​ខ្លា -​សាល​សំដែង​សត្វ​ក្រពើ -​សួនសត្វ​គ្រប់​ប្រភេទ -​សួន​ទឹក -​សួនផ្កា ស្មៅ រុក្ខជាតិ -​អគារ​អាហា​រដ្ឋា​ន​។​ល​៕

​អត្ថបទ​៖ ស៊ិន សា​វ៉េ​ត​/sn

​រូបភាព​៖ មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​