ថូ​តិ​ន​ហេម អាច​អវត្តមាន សន់ ហឿង​មីន រយៈពេល​ពីរ​ឆ្នាំ ដោយសារ​កាតព្វកិច្ច​យោធា​នៅ​កូរ៉េ​

1564
ចែករម្លែក

​ក្លិប ថូ​តិ​ន​ហេម​(Tottenham) កំពុងតែ​ប្រឈម​នឹង​ការបាត់បង់​ខ្សែបម្រើ​ស្លាប​ដែល​កំពុង ឡើង​ជើង សន់ ហឿង​មីន (Son Heung min) ពីរ​រដូវ​កាល ពីព្រោះ​កីឡាករ​រូបនេះ​ត្រូវ បំពេញ​កាតព្វកិច្ច​យោធា​តាមច្បាប់​កំណត់​របស់​ប្រទេស​កូរ៉េខាងត្បូង​។​

​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ត្រូវតែ​បំពេញ​កាតព្វកិច្ច​យោធា​រយៈពេល​២១​ខែ​មុនពេល​ឈានដល់​វ័យ​២៨​ឆ្នាំ​តាមច្បាប់​កូរ៉េ​។​មានន័យថា សន់ ត្រូវ​ចាប់ផ្តើម​កាតព្វកិច្ច​នេះ​ចាប់ពី​ខែកក្កដា​ឆ្នាំ​២០១៩​។​
​ដូច្នេះ​ក្លិប​ស្ពឺរ​( Spurs) នឹង​អវត្តមាន សន់ ស្របពេល​កីឡាករ​រូបនេះ​កំពុង​ស្ថិតក្នុង​វ័យ​លេង ដល់​កម្រិត​កំពូល​នៃ​អាជីព​បាល់ទាត់​របស់ខ្លួន សម្រាប់​យុទ្ធនាការ​ឆ្នាំ​២០១៩-២០ និង​២០២០-២១ ។​
​ ​
​ច្បាប់​អាច​ពន្យារពេល​បន្ថែម​សម្រាប់​កីឡាករ​រូបនេះ​ដែល​ធ្វើ​បានល្អ​ក្នុង​វិស័យ​កីឡាក ហើយ សន់ មិនមែនជា​សមាជិក​នៃ​ក្រុម​កូរ៉េខាងត្បូង​ដែល​ទទួលបាន​មេដាយ​សំរឹទ្ធ​នៅ​ទីក្រុង​ឡុង​ដ៍​ឆ្នាំ​២០១២ នោះទេ​។​
​ ​
​សន់ អាច​នឹងត្រូវ​រាប់បញ្ចូល​ក្នុង​ក្រុម​ជម្រើស​សម្រាប់ Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ចុង​ឆ្នាំនេះ ដែល​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ខកខាន​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ទោះបីជា​យ៉ាងណា បើទោះបីជា សន់ ត្រូវបាន​អនុញ្ញាត​ឲ្យ​រួច​ផុតពី​ការបំពេញ​កាតព្វកិច្ច យោ​ធាន​រយៈពេល​ពីរ​ឆ្នាំ​ក៏ដោយ​ក៏​កីឡាករ​រូបនេះ​នៅតែ​តម្រូវ​ឲ្យ​ធ្វើ​លំ​ហាត់​យោធា​មូលដ្ឋាន​រយៈ ពេល​បួន​សប្តាហ៍​ចូលរួម​ការងារ​ក្នុង​វិស័យ​កីឡា​រយៈពេល​៣៤​ខែ​និង​ត្រូវដាក់​ក្នុង​បញ្ជី​ទាហាន បម្រុង​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ​ស្លាប សន់ ហឿង​មីន (Son Heung min)